ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការថ្លែងសារលើកចុងក្រោយនៅ UN លោក Joe Biden អំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

អន្តរជាតិ៖ នៅថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានថ្លែងទៅកាន់បណ្ដាមេដឹកនាំពិភពលោកនៅឯទីស្នាក់ការអង្គការសហប្រជាជាតិជាលើកចុងក្រោយ ដោយបានប្រកាសថាសង្គ្រាមរបស់រុស្សីនៅអ៊ុយក្រែនបានទទួលបរាជ័យហើយ ខណៈឯដំណោះស្រាយការទូតរវាងអ៊ីស្រាអែល  និងក្រុម Hezbollah របស់លីបង់នៅតែអាចធ្វើទៅបាន។

ដោយនៅសល់ពេលមិនដល់ ៤ខែចុងក្រោយក្នុងអាណត្តិជាប្រធានាធិបតី លោក Biden បានថ្លែងសារទៅកាន់បណ្ដាមេដឹកនាំដែលមានវត្តមាននៅទីស្នាក់ការអង្គការសហប្រជាជាតិអំពីបញ្ហានានារួមមានសង្រ្គាមនៅអ៊ុយក្រែន, បញ្ហានៃតំបន់ហ្គាហ្សា និងសង្គ្រាមដែលកំពុងផ្ទុះឡើងនៅស៊ូដង់ ដែលទំនងនឹងមិនអាចបញ្ចប់បានឡើយក្នុងអាណត្តិរបស់លោកត្រឹមខែមករា ឆ្នាំ២០២៥ ខាងមុខ។ 

យ៉ាងណាមិញ លោក Biden បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ស្របពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នៅតំបន់ហ្គាហ្សា បានបន្តឱ្យមានការរាលដាលដល់ប្រទេសលីបង់ជាបន្ត ដែលអ៊ីស្រាអែលបានដាក់គោលដៅវាយប្រហារលើក្រុមសកម្មប្រយុទ្ធ Hezbollah ប្រមាណជាមួយពាន់នាក់ និងបណ្ដាលឱ្យមនុស្សជិត ៥០០នាក់បានបាត់បង់ជីវិតកាលពីថ្ងៃចន្ទ។

ចំពោះមុខសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រទេស លោក Biden ថ្លែងថា៖ "សង្គ្រាមមិនមែនជាការចង់បានរបស់អ្នកណាម្នាក់ឡើយ។ បើទោះបីជាស្ថានការណ៍កាន់តែកើនកំដៅឡើងក៏ដោយ ក៏ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន"។ ក្នុងនោះផងដែរ លោក Biden បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ប្រញាប់បញ្ចប់ការចរចាលក្ខខណ្ឌដើម្បីឈានដល់ការអនុវត្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលដាក់ចេញដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប។

ក្រៅពីការផ្តោតលើស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា លោក Biden ក៏បានថ្លែងសារមួយចំនួនជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ ដោយក្នុងនោះជំនួបដាច់ដោយឡែករវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនក៏គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដែលអាចជាការជជែកជុំវិញ​ផែនការ​សន្តិភាពថ្មីមួយទៀតរបស់​អ៊ុយក្រែន ខណៈអ្នកជំនាញសន្និដ្ឋានថាផែនការនេះអាចនឹងគ្មានអ្វីថ្មីឡើយក្រៅតែពីការស្នើសុំសព្វាវុធបន្ថែមពីសហរដ្ឋអាមេរិក និងសុំឱ្យមានការគាំទ្របន្ថែមជុំវិញសង្គ្រាមនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក