ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់មន្ត្រីរាជការក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទនេ្លសាប

ភ្នំពេញ៖ នៅទីស្ដីការក្រសួង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលក្រសួងធនធានទឹក និងឧតុនិយមបើកវគ្គបណ្ដុះបណ្តាលស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយមានការចូលរួមធ្វើបាឋកថាពីលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ក្នុងអង្គភាព ប្រកបដោយប្រសិទ្ធភាព កិច្ចសហការល្អ និងផលិតភាពខ្ពស់ ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួង និងស្ថាប័នពាក់ព័ន្ធ ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែមានភាពច្បាស់លាស់ ហ្មត់ចត់ និងរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តការងារឱ្យបានល្អ ព្រមទាំងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការជំរុញការងារឱ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនរឹងមាំ ក្នុងនោះដែរត្រូវមានភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការធ្វើការជាក្រុម ការគ្រប់គ្រងដោយមានចក្ខុវិស័យនិងគោលដៅច្បាស់លាស់ មានយុទ្ធសាស្ត្រ និងការដោះស្រាយបញ្ហាប្រឈម។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍តម្រង់ទិសចំនួនបីចំណុចគឺ៖ ទី១)អ្នកដឹកនាំត្រូវស្វែងរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពិភាក្សាឱ្យបានស៊ីជម្រៅនិងល្អិតល្អន់ និងរៀបចំជម្រើសឱ្យបានច្រើន ទី២)អ្នកដឹកនាំត្រូវជំរុញនិងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈឱ្យមានការចូលរួមពីមន្រ្តីថ្នាក់ក្រោមឱ្យសកម្ម ទី៣)ទំនាក់ទំនងរវាងអ្នកដឹកនាំ និងមន្រ្តីថ្នាក់ក្រោម មានឥទ្ធិពលលើការបង្កើតឱ្យមាននវានុវត្តន៍ ដែលបង្កភាពងាយស្រួលដល់អ្នកដឹកនាំក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីថ្នាក់អនុប្រធានការិយាល័យរហូតដល់ថ្នាក់អគ្គនាយកក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងអង្គភាពថ្នាក់ក្រោមជាតិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក