ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ប្រកាសរំលាយសភាដើម្បីបើកផ្លូវទៅកាន់ការបោះឆ្នោតនៅថ្ងៃទី១៤ ខែវិច្ឆិកា

ស្រីលង្កា៖ លោក Anura Kumara Dissanayake ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្រីលង្កា បានសម្រេចរំលាយរដ្ឋសភាជាតិដើម្បីជាការបើកផ្លូវឆ្ពោះទៅកាន់់ការបោះឆ្នោតនាថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកក្រឹត្យរបស់រដ្ឋាភិបាលនៅថ្ងៃអង្គារម្សិលមិញ។ ក្នុងក្រឹត្យរបស់រដ្ឋាភិបាលដដែលនេះបញ្ជាក់ថា ការបោះឆ្នោតសមាជិកសភានឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយបន្ថែមថារដ្ឋសភាស្រីលង្កានឹងបើកសម័យប្រជុំបន្ទាប់នៅថ្ងៃទី២១ ខែវិច្ឆិកា។ 

សូមរំឮកថា ការបោះឆ្នោតសភាចុងក្រោយរបស់ស្រីលង្កា ធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២០ ដោយសមាជិកសភាជាប់ឆ្នោតនឹងត្រូវបានជ្រើសរើសឱ្យចូលកាន់តំណែងសម្រាប់អាណត្តិដែលមានរយៈពេល ៥ឆ្នាំ។ 

លោក Dissanayake បានជាប់ឆ្នោតជាប្រធានាធិបតីស្រីលង្កា ក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍មុន ដែលផ្តល់អំណាចឱ្យលោកអាចធ្វើការសម្រេចចិត្តលើកិច្ចការកំណែទម្រង់នានា ជាពិសេសលើបញ្ហាសេដ្ឋកិច្ចនៃប្រទេសដែនកោះដែលបានរងគ្រោះ និងញាំញីដោយវិបត្តិហិរញ្ញវត្ថុមួយនេះ។ យ៉ាងណាមិញ គណបក្សប្រជាជនជាតិ របស់លោកប្រធានាធិបតីរូបនេះមានត្រឹមតែ ៣អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈចំនួន ២២៥ នៃរដ្ឋសភា ដែលការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានាពេលនេះ នឹងអាចរួមចំណែកដល់ការដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិរបស់លោក។ 

អ្វីដែលគួរឱ្យកត់សម្គាល់ ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍កន្លងទៅ គឺជាការបោះឆ្នោតលើកដំបូងរបស់ស្រីលង្កា ចាប់តាំងពីសេដ្ឋកិច្ចរបស់ប្រទេសនេះបានដាំក្បាលចុះកាលពីឆ្នាំ២០២២ ជាមួយបញ្ហាកង្វះរូបិយបណ្ណបរទេសបម្រុង ដែលនាំឱ្យមានបញ្ហាមិនអាចនាំចូលនូវទំនិញសំខាន់ៗដូចជាប្រេងឥន្ធនៈ ថ្នាំពេទ្យ និងឧស្ម័នហ្គាសជាដើម រហូតធ្វើឱ្យអតីតប្រធានាធិបតី Gotabaya Rajapaksa ភៀសខ្លួន និងប្រកាសលាលែងពីតំណែង។ Dissanayake បានសន្យាថានឹងនាំមកនូវការផ្លាស់ប្តូររបៀបដឹកនាំ ជាពិសេសគឺដាក់ចេញនូវវិធានការតឹងរ៉ឹងទៅលើកម្មវិធីជំនួយ ២,៩ពាន់លានដុល្លារអាមេរិករបស់ IMF និងពង្រឹងបន្ថែមទៅលើកម្មវិធីសុខុមាលភាពសង្គមដែលមានស្រាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក