ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅអាចចាប់ផ្តើមចាក់វាក់សាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១តទៅ ក្រោមការសម្របសម្រួលទីតាំងដោយរដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ចំពោះនីតិវិធី និងដំណើរការនៃការចាក់វាក់សាំងទាំងដូសទី១ និងដូសទី២ ត្រូវអនុវត្តតាមផែនការរបស់ក្រុម ការងារចាក់វាំកំលាំងកូវីដ-១៩ ក.ជ.គ របស់ក្រសួងការពារជាតិ។
ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ បានសម្រេចប្រគល់ភារកិច្ចជូនក្រុមគ្រូពេទ្យយោធានៃកងយុទ្ធពលខេមរភូមិន្ទដើម្បីទទួលបន្ទុកចាក់វាក់សាំងជូនប្រជាពលរដ្ឋ៕
ចំពោះទីតាំងសម្រាប់ចាក់វ៉ាក់សាំងនិងលេខទំនាក់ទំនងអាចរកបានក្នុងតារាងនៃសេចក្តីប្រកាសព័ត៌មានខាងក្រោម៖