ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប.លើកទី ៧៩

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី ៧៩ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។

កិច្ចពិភាក្សាទូទៅនេះត្រូវបានដឹកនាំដោយ លោក Philemon Yang ប្រធានមហាសន្និបាត អ.ស.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប.ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងរដ្ឋជាសមាជិកនៃអ.ស.ប.។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីដ៏ចាំបាច់របស់ អ.ស.ប. ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងបានគូសបញ្ជាក់ថាមានតែការស្តារឡើងវិញនូវពហុភាគីនិយមប៉ុណ្ណោះ ដែលអាចសម្រេចបាននូវអនាគតដែលមានសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្នសម្រាប់គ្រប់គ្នា។

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក