ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រថៃឡាយព្រះហស្ថលេខាលើច្បាប់អនុញ្ញាត និងទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា

ថៃ៖ ព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខា និងអនុម័តច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ដែលរដ្ឋសភាថៃបានអនុម័តនៅដើមឆ្នាំ២០២៤នេះ ដែលនាំឱ្យថៃក្លាយជាប្រទេសដំបូងគេបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣ ក្នុងទ្វីបអាស៊ីដែលមានច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍នៃគូស្នេហ៍ដែលមានភេទដូចគ្នា។

ការអនុម័តច្បាប់នេះពីព្រះមហាក្សត្រ ត្រូវបានចុះផ្សាយក្នុងព្រះរាជក្រមនៅល្ងាចថ្ងៃអង្គារម្សិលមិញ ដែលមានន័យថាច្បាប់នេះបានចូលជាធរមាន និងអាចអនុវត្តបាននៅរយៈពេល ១២០ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ច្បាប់នេះបានលេចចេញរូបរាងផ្លូវការ បន្ទាប់ពីមានការខិតខំប្រឹងប្រែងរាប់សិបឆ្នាំពីក្រុមសកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសថៃ និងត្រូវបានព្រឹទ្ធសភាអនុម័តកាលពីខែមិថុនាកន្លងទៅ។ 

កន្លងមក ថៃត្រូវបានគេទទួលស្គាល់ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៃទ្វីបអាស៊ី ដែលគេដឹងថាប្រទេសនេះមានបរិយាកាសអំណោយផល និងមានភាពបើកទូលាយដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBT)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក