ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន រំឮកឡើងវិញនូវហេតុការណ៍ដែលឃាតករលាក់មុខប៉ុងប៉ងផ្ដាច់ជីវិតសម្ដេចកាលពី ២៦ឆ្នាំមុន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញានេះ សម្ដេចបានបង្ហោះរំឮកឡើងវិញនូវហេតុការណ៍ដែលមានឃាតករលាក់មុខបានព្យាយាមប៉ុនប៉ងធ្វើឃាតលើសម្តេច កាលពី២៦ឆ្នាំមុន អំឡុងពេលសម្ដេចអញ្ជើញទៅកាន់ខេត្តសៀមរាប។

នៅលើបណ្ដាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ថ្ងៃ២៤ កញ្ញា ២០២៤នេះ ជាខួបលើកទី២៦ឆ្នាំនៃការរួចរស់ជីវិត នៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំនៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨ - ២៤ កញ្ញា ២០២៤

ក្នុងសារដដែលសម្ដេចរំឮកអំពីហេតុការណ៍នោះថា៖ «ពិនិត្យមើលត្រឡប់ទៅក្រោយវិញ កាលពី២៦ឆ្នាំមុនខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ ក្នុងចំណោម ៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។ សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃ តាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង ៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង ៨៖៥៥នាទី តាមខ្សែភ្លើងពីចម្ងាយ។»

សម្តេចតេជោបន្ថែមថា ពួកគេចោទសម្ដេចថាជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សម្តេចសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ ២ឬ៣ដងទៀត ដើម្បីរារាំង និងដាក់ទោសពួកភេរវករទាំងនេះ។ អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក