ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Kimi Raikkonen ប្រកាសចូលនិវត្តន៍ពី F1 ក្រោយចប់រដូវកាលនេះ

អន្តរជាតិ៖ នៅថ្ងៃពុធម្សិលមិញនេះ អតីតជើងឯក F1 ពិភពលោក Kimi Raikkonen បានប្រកាសពីការចូលនិវត្តន៍ពីអាជីពប្រណាំងរថយន្ត F1 របស់ខ្លួននៅដំណាច់រដូវកាលនេះ។

Kimi Raikkonen ដែលឈ្នះជើងឯកពិភពលោកនៅឆ្នាំ ២០០៧ ជាមួយក្រុមប្រណាំង Ferrari បាននិយាយនៅលើបណ្តាញសង្គម Instagram ដែលមានអ្នក Follow ជាង ២,៤លាននាក់របស់ខ្លួនថា ពេលវេលាបានមកដល់ហើយ! នេះគឺជារដូវកាលចុងក្រោយសម្រាបប់ខ្ញុំក្នុងការប្រជែង Formula One។ ការសម្រេចចិត្តនេះបានកើតឡើងតាំងពីរដូវរងារឆ្នាំមុនមកម្ល៉េះ។ ​កីឡាករវ័យ ៤១ ឆ្នាំសញ្ជាតិហ្វាំងឡង់នេះបានបន្តទៀតថា នេះមិនមែនការសំរេចចិត្តដ៏ងាយស្រួលឡើយ តែបន្ទាប់ពីបញ្ចប់រដូវកាលនេះ គឺជាពេលវេលាសមស្របសំរាប់អាជីពនេះ និងចាប់ផ្តើមអ្វីដែលថ្មី។ Kimi Raikkonen ធ្លាប់បានឈ្នះនៅ F1 សរុប ២១ ទីលាន និងមានកំណត់ត្រាប្រកួតបានច្រើនទីលានបំផុតដល់ទៅ ៣៤១ ទីលាន។

ចាប់តាំងពីចាប់ផ្តើមអាជីព F1 ប្រកួតទីលានដំបូងនៅឆ្នាំ ២០០១ Kimi Raikkonen ធ្លាប់ប្រណាំងឱ្យក្រុមSauber, McLaren, Ferrari, Lotus និងក្រុមបច្ចុប្បន្នជាមួយក្រុមប្រណាំងស្វីស Alfa Romeo។ Kimi Raikkonen ក្រៅពីធ្លាប់ឈ្នះ ២១ ទីលានក៏ធ្លាប់ឈរលើវេទិកាកិត្តិយសជាង ១០០ លើកផងដែរ។ ការឈ្នះជើងឯកចុងក្រោយរបស់ Raikkonen ធ្វើបាននៅក្នុងព្រឹត្តិការណ៍ US Grand Prix នាទីក្រុង Austin រដ្ឋ Texas កាលពីឆ្នាំ២០១៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក