ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហួត ហាក់ ប្រកាសតែងតាំងសមាសភាពថ្មីនៃមន្ត្រីខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសតែងតាំងសមាសភាពថ្មីនៃមន្ត្រីខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលមានលោកស្រី ស៊ិន សុខពន្លឺ ជានាយិកាខុទ្ទកាល័យ។ នេះបើតាមសេចក្ដីសម្រេច ចុះថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ដែលអង្គភាពសារព័ត៌មាន EAC News ទទួលបាននៅថ្ងៃនេះ។

សមាសភាពនៃខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលត្រូវបានតែងតាំងថ្មីរួមមាន៖

១. លោកស្រី ស៊ិន សុខពន្លឺ ជានាយិកាខុទ្ទកាល័យ

២. លោក អេង មូនីរិទ្ធ ជានាយករងខុទ្ទកាល័យ

៣. លោក ហេង លីណា ជានាយករងខុទ្ទកាល័យ

៤. កញ្ញា គឹម ម៉ារីយ៉ាន ជាទីប្រឹក្សាបច្ចេកទេស

៥. កញ្ញា ថេត មុនីនាថ ជាអនុពន្ធសភា

៦. លោក ទុយ ចំរើនបញ្ញា ជាអនុពន្ធសារព័ត៌មាន

៧. លោក អៀង វណ្ណៈ ជាជំនួយការ

និង ៨. លោក ធី កុសល់ ជាលេខាធិការ។

សូមរំឮកថា លោក ហួត ហាក់ ត្រូវបានសភាបោះឆ្នោតអនុម័តកែសម្រួលសមាសភាពនៃរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យទទួលភារកិច្ចជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី ជំនួសលោក សុខ សូកេន ដែលត្រូវបានផ្លាស់ប្តូរឱ្យទៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក