ភ្នំពេញ៖ លោក សេង ម៉េងហុង ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ នេះបើតាមសេចក្ដីសម្រេច ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ចដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី សុខ សូកេន។
សមាសភាពនៃខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងអធិការកិច្ចដែលត្រូវបានតែងតាំងថ្មីរួមមាន៖
១. លោក សេង ម៉េងហុង ជានាយកខុទ្ទកាល័យ
២. លោក ចាន់ សុជា ជានាយករងខុទ្ទកាល័យ
៣. លោក ជុំ តារា ជានាយករងខុទ្ទកាល័យ
៤. លោក ឈឹម ស៊ាងលី ជាទីប្រឹក្សាបច្ចេកទេស
៥. លោក អ៊ុក ស៊ីដេត ជាអនុពន្ធសភា
៦. លោក រៀល ប្រសិទ្ធ ជាអនុពន្ធសារព័ត៌មាន
៧. លោក សង់ វិសិដ្ឋ ជាជំនួយការ
និង ៨. លោក យ៉ុង និល ជាលេខាធិការ។
សូមរំឮកថា លោក សុខ សូកេន ត្រូវបានសភាបោះឆ្នោតអនុម័តកែសម្រួលសមាសភាពនៃរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យមកកាន់តំណែងរដ្ឋមន្រ្តីក្រសួងអធិការកិច្ចថ្មី ជំនួសលោក ហួត ហាក់ ដែលត្រូវបានផ្លាស់ឱ្យកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍វិញ៕