ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខ្សែបម្រើ Xhaka អាចនឹងត្រូវអវត្តមានពីក្រុមជម្រើសជាតិស្វីស

ស្វីស៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្វីស Granit Xhaka ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ខណៈដែលសមាជិកក្រុមផ្សេងៗទៀតដែលធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន អាចបន្តធ្វើដំណើរទៅកីឡដ្ឋាន សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិស្វីស ទទួលស្វាគមន៍ក្រុមជម្រើសជាតិក្រិក នាទីក្រុង Basel។ ការប្រកួតមិត្តភាពបានបញ្ចប់យប់មិញនេះ ដោយម្ចាស់ផ្ទះស្វីស​ ឈ្នះក្រិកលទ្ធផល ២-១។

សហព័ន្ធបាល់ទាត់ស្វីស បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា Xhaka បានបង្ហាញនូវអាការៈសង្ស័យ និងរោគសញ្ញាមួយចំនួន នៅព្រឹកថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ ហើយត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់របស់គេភ្លាមៗផងដែរ។ សហព័ន្ធបានបញ្ជាក់ថា ដំបូងឡើយលទ្ធផលចេញដោយឧបករណ៍តេស្តរហ័ស Rapid Test បានបង្ហាញលទ្ធផលអវិជ្ជមាន ប៉ុន្តែដោយមានការសង្ស័យ និងដើម្បីសុវត្ថិភាពច្បាស់លាស់ ក្រុមការងារក៏បានបញ្ជូនសំណាកទៅពិនិត្យនៅម៉ាស៊ីន PCR ដែលលទ្ធផលបង្ហាញថា កីឡាកររូបនេះវិជ្ជមានកូវីដ-១៩។

សហព័ន្ធកីឡាបាល់ទាត់ស្វ៊ីសបានឱ្យដឹងថា អាជ្ញាធរសុខាភិបាលស្វ៊ីសមិនបានឱ្យមានវិធានការអ្វីច្រើនទៀតសំរាប់ ក្រុមស្វ៊ីសឡើយដោយកីឡាករផ្សេងទៀតនៅក្នុងក្រុមសុទ្ធតែបានចាក់វ៉ាក់សាំងរួចរាល់ ហើយអ្នកខ្លះក៏ធ្លាប់ឆ្លងរួចហើយដែរ។​ យ៉ាងណាក្តីសមាជិកក្រុមការងារមួយចំនួនរបស់ក្រុមស្វ៊ីសត្រូវបានចាត់ឱ្យនៅដាច់ដោយឡែក។

គួរបញ្ជាក់ថា Xhaka នឹងតម្រូវឱ្យមានការធ្វើតេស្តនៅម៉ាស៊ីន PCR សាជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជាក់ច្បាស់ថានឹងអវត្តមានពីក្រុមជម្រើសជាតិស្វីសឬយ៉ាងណា ក្នុងការប្រកួតជម្រុះ FIFA World Cup។ ក្រុមជម្រើសជាតិស្វីស នឹងចាប់ផ្តើមយុទ្ធនាការជម្រុះ World Cup ពូល C​ របស់ខ្លួនបន្តទៀត ដោយនឹងត្រូវទទួលក្រុមជើងឯក EURO ២០២០ អ៊ីតាលី នៅថ្ងៃទី០៦ ខែកញ្ញា មុនបន្តប៉ះក្រុមអៀរឡង់ខាងជើង នាថ្ងៃទី០៩ ខែកញ្ញា៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក