ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានសមាជិកចំនួន៤០០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានឧកញ៉ា ឆាយ ស៊ីវលីន ជាប្រធានសមាគម និងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះព្រះរាជាណាចក្រកម្ពុជា សម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមលើការប្តេជ្ញា និងការចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា សមាគមនឹងនៅតែបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបញ្ជាក់ថា រាល់កង្វល់នានា, បញ្ហាប្រឈម, សំណូមពរដែលសមាគមបានលើកឡើងនៅក្នុងកិច្ចពិភាក្សានាល្ងាចនេះ លោករដ្ឋមន្រ្តី នឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក