ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទស្សនកិច្ចប៉ែកឦសានជើងទីបីបានបញ្ចប់ដោយជោគជ័យនិងភាពសប្បាយរីករាយ ខណៈការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចប៉ែកឦសានបាននិងកំពុងបន្ត

ភ្នំពេញ៖ «ខ្ញុំមិនបានជឿឡើយនូវការបំភ្លៃអំពីរឿងព្រំដែនកម្ពុជានិងប្រទេសជិតខាង!» «តាមរយៈដំណើរទស្សនកិច្ចប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់ភ្នែកខ្លួនឯងអំពីការការពារទឹកដីក្នុងខេត្តប៉ែកឦសានកម្ពុជា» «គ្មានការបាត់បង់ទឹកដី និងគ្មានការរំលោភបំពានបូរណភាពទឹកដីដូចការបំភ្លៃ ការប្រឌិតព័ត៌មានឡើយ» «ក្រុមមនុស្សដែលមានអណ្តាតអត់ឆ្អឹងបានប្រើការបំភ្លៃ ប្រឌិតព័ត៌មានអំពីរឿងព្រដែនដើម្បីបង្កចលាចលក្នុងសង្គម តែវាជាទង្វើដែលគេមិនឱ្យតម្លៃ គ្មាននរណាជឿឡើយ» «តាមព្រះពុទ្ធឱវាទ ការពោលពាក្យកុហក ការបំភ្លៃ ការក្រឡៃការពិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន» «បង្គោលព្រំដែននីមួយៗដែលត្រូវបានបោះរួចហើយគឺជាបង្គោលរឹងមាំណាស់ ហើយមានការការពារយ៉ាងជាប់លាប់ និងគត់មុតណាស់» «ក្នុងនាមយុវជន ក្រោយបានមើលឃើញដោយផ្ទាល់នូវតថភាពស្តីពីការងារព្រំដែនរបស់រាជរដ្ឋាភិបាលដែលបានថែរក្សានិងការពារទឹកដីបានយ៉ាងល្អប្រសើរ និងធានាបូរណភាព ស្ថិរភាពពេញលេញ យើងជាយុវជនប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជារៀងដរាប» ទាំងនេះសុទ្ធសឹងជាការលើកឡើងរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជន ក្រោយពួកគេបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តក្នុងតំបន់ប៉ែកឦសានកម្ពុជារួចមក។

សក្ខីកម្មរបស់ពលរដ្ឋទាំងនេះត្រូវបានចែករំលែក និងផ្សព្វផ្សាយតៗគ្នា ពីប្រជាពលរដ្ឋម្នាក់ទៅប្រជាពលរដ្ឋម្នាក់ទៀត ពីគ្រួសារកម្ពុជាមួយទៅគ្រួសារកម្ពុជាជាច្រើនទៀត ហើយប្រជាពលរដ្ឋច្រើនឡើងៗបានជជែកគ្នានិងបានសាទរពីភាពរឹងមាំនៃការការពារទឹកដីកម្ពុជា ក៏ដូចជាការធានាបាននូវគោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា ពីសំណាក់ប្រទេសជាប់ខាង ហើយកម្ពុជាក៏បានគោរពបូរណភាពទឹកដីរបស់ប្រទេសជាបើខាងខ្លួនដូចគ្នាដែរ។

ដំណើរទស្សនកិច្ចពលរដ្ឋទៅកាន់ប៉ែកឦសាន ដោយឥតគិតថ្លៃ ជើងទី៣ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ មានអ្នកចូលរួមដល់ទៅជាង ៦០០ នាក់ មកពីគ្រប់មជ្ឈដ្ឋាន ហើយបានប្រព្រឹត្តទៅដោយជោគជ័យ និងមានសុវត្ថិភាពទាំងចាប់ពីពេលចេញដំណើរពីរាជធានីភ្នំពេញ រហូតដល់ពេលត្រលប់មកដល់រាជធានីភ្នំពេញវិញ នៅក្នុងថ្ងៃដដែល។

ដំណើរទស្សនកិច្ចទាំងបីលើកនេះត្រូវបានរៀបចំឡើង និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ ក្រោមការផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចនេះផ្តល់សារៈសំខាន់ចំពោះការចូលរួមពីសំណាក់សាធារណជន ប្រជាពលរដ្ឋទូទៅ ឱ្យបានឃើញដោយផ្ទាល់អំពីស្ថានភាពពិតនៃការគ្រប់គ្រង និងការពារទឹកដីរបស់កម្ពុជា ជាពិសេសតាមរយៈការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីការងារព្រំដែន ការបោះបង្គោលព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជននៅក្នុងបណ្តាខេត្តដែលស្ថិតនៅតាមណ្តោយព្រំដែន។ ក្រុមការងាររៀបចំដំណើរទស្សនកិច្ចបាននិងកំពុងបន្តទទួលការចុះឈ្មោះរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមប្រព័ន្ធចុះឈ្មោះអនឡាញ ជាមួយទម្រង់ចុះឈ្មោះងាយស្រួលសម្រាប់លើកទឹកចិត្តដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដែលមានបំណងចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមដោយស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក