ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាអនុម័តលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំវិសាមញ្ញមួយនៃរដ្ឋសភាដែលបានធ្វើឡើងនៅព្រឹកនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តតែងតាំងលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី និងលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ ការរុះរើនេះត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងសម័យប្រជុំនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៅកាន់រដ្ឋសភាថា «យោងតាមការចាំបាច់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ក្នុងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ខ្ញុំសូមស្នើអង្គរដ្ឋសភាមេត្តាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល សមាមាសភាពរាជរដ្ឋាភិបាលដូចមានរាយនាមខងក្រោម៖ ឯកឧត្តម ហួត ហាក់ ស្នើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម សុខ សូកេន ប្តូរជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច»។

សម្លេងគាំទ្រ១០៦លើ១០៦ នៃវត្តមានរបស់សមាជិករដ្ឋសភាព្រឹកនេះ បានបោះឆ្នោតជាឯកច្ឆ័ន្ទលើការកែសម្រួលនេះ ដោយផ្តល់ទំនុកចិត្តពេញលេញដល់ការតែងតាំង។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលទើបតែងតាំងថ្មី ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដែលបាននឹងកំពុងងើបឡើងវិញចាប់តាំងពីជំងឺរាតត្បាតសកល។ ជាមួយគ្នានេះ លោក សុខ សូកេន នឹងដឹកនាំក្រសួងអធិការកិច្ច ដែលមានភារកិច្ចធានាតម្លាភាព និងគណនេយ្យភាពក្នុងជួររដ្ឋាភិបាល និងស្ថាប័នសាធារណៈ។

ការកែសម្រួលនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញការអភិវឌ្ឍន៍ជាតិតាមរយៈកំណែទម្រង់លើវិស័យផ្សេងៗ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក