ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំងស្នើរដ្ឋាភិបាលចិនឱ្យធានាសុវត្ថិភាពបន្ថែម ក្រោយហេតុការណ៍ឃាតកម្មចាក់សម្លាប់កុមារជនជាតិជប៉ុន

ចិន៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំង បានស្នើឱ្យមានការរឹតបន្តឹងសន្តិសុខបន្ថែមទៀតទៅកាន់ប្រជាជនជប៉ុនដែលកំពុងស្នាក់នៅក្នុងប្រទេសចិន បន្ទាប់ពីមានហេតុការណ៍ដែលកុមារជនជាតិជប៉ុន វ័យ១០ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់ក្នុងសប្តាហ៍នេះ និងជាហេតុការណ៍ទីពីរហើយនៃការវាយប្រហារទៅលើជនរងគ្រោះជាសិស្សសាលា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសចិនដែលបានចេញផ្សាយនាថ្ងៃសុក្រនេះថ្លែងថា ឯកអគ្គរដ្ឋទូតជប៉ុន លោក Kenji Kanasugi បានជួបជជែកតាមទូរសព្ទផ្ទាល់អំពីបញ្ហានេះជាមួយអនុរដ្ឋមន្រ្តីការបរទេសចិន លោក Sun Weidong។ គេមិនបានបញ្ជាក់អំពីការឆ្លើយតបបែបណាពីអនុរដ្ឋមន្រ្តីការបរទេសចិនឡើយ ប៉ុន្តែភាគីជប៉ុនបានស្នើឱ្យរដ្ឋាភិបាលចិនបង្កើននូវកិច្ចការងារដើម្បីធានាសុវត្ថិភាពដល់ប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសចិន ក៏ដូចជាផ្តល់កិច្ចសហការលម្អិតអំពីករណីឃាតកម្មលើជនរងគ្រោះជាកុមារជប៉ុននេះផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍ឃាតកម្មលើកុមារជនជាតិជប៉ុនខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅអំឡុងពេលដែលកុមារខាងលើធ្វើដំណើរទៅសាលារៀន ខណៈជនល្មើសត្រូវបានគេចាប់ខ្លួន និងស្គាល់ថាមានត្រកូល Zhong និងមានវ័យ ៤៤ឆ្នាំ។

គួររំឮកផងដែរថា នេះគឺជាហេតុការណ៍ឃាតកម្មពាក់ព័ន្ធនឹងជនជាតិជប៉ុនជាលើកទី២ បន្ទាប់ពីអំឡុងខែមិថុនាកន្លងទៅមានស្រ្តីជនជាតិចិនម្នាក់បានបាត់បង់ជីវិត ក្រោយពីមានហេតុការណ៍ជនជាតិចិនដូចគ្នាបានព្យាយា​មយកកាំបិតចាក់ទៅលើម្តាយកូនជនជាតិជប៉ុន ២នាក់នៅក្បែរមជ្ឈមណ្ឌលអប់រំជប៉ុនមួយកន្លែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក