ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី២ នៅក្នុងកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក.

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (សរសេរកាត់ថា គណៈកម្មការរៀបចំ និងដឹកនាំរួម) បានជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានចូលរួមការសម្ភាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. ឱ្យបានជ្រាបថា ក្រោយបញ្ចប់ការសម្ភាសបេក្ខជនដំណាក់កាលទី ២ លើជំនាញផ្នែករដ្ឋបាល, ផ្នែកហិរញ្ញវត្ថុ និង ផ្នែកព័ត៌មានវិទ្យា កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ជាលទ្ធផល បេក្ខជនផ្នែករដ្ឋបាល, ផ្នែកហិរញ្ញវត្ថុ និង ផ្នែកព័ត៌មានវិទ្យា ចំនួន ១៥ រូប ត្រូវបានជ្រើសរើសជាប់ស្ថាពរជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. ដូចមានក្នុងបញ្ជីរាយនាមបេក្ខជនដែលបានជាប់ជាស្ថាពរជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. មានបិទផ្សាយនៅ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុក “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” និងនៅលើ Telegram Channel “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”។

ដោយឡែក ចំពោះលទ្ធផលស្ថាពរនៃការជ្រើសរើសបេក្ខជនផ្នែកច្បាប់ នឹងត្រូវប្រកាសផ្សាយក្រោយបញ្ចប់ការសម្ភាសដំណាក់កាលទី ២ លើជំនាញផ្នែកច្បាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ស្អែកនេះ។

គណៈកម្មការរៀបចំ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏បានបញ្ជាក់ដែរថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក