ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាករប្រដាល់អ៊ុយក្រែន Oleksandr Usyk ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយត្រូវឃុំខ្លួនដោយអាជ្ញាធរប៉ូឡូញ

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានឱ្យដឹងនៅថ្ងៃពុធនេះថា កីឡាករម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Oleksandr Usyk ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីត្រូវបានឃាត់ និងឃុំខ្លួនដោយអាជ្ញាធរនៅក្នុងអាកាសយានដ្ឋានទីក្រុង Krakow ប្រទេសប៉ូឡូញ។ ថ្លែងតាមរយៈបណ្ដាញសង្គម Telegram លោក Zelenskiy បញ្ជាក់ថា៖ "ខ្ញុំមានការខឹងសម្បារជាខ្លាំងចំពោះបែបនេះមកលើពលរដ្ឋ និងកីឡាករជើងឯករបស់យើង។ មកដល់ពេលនេះ កីឡាករជើងឯករបស់យើង (Oleksandr Usyk) ត្រូវបានដោះលែងវិញហើយ និងគ្មានការឃុំខ្លួនណាមួយផ្សេងទៀតទេ"។ 

មកដល់់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុនៃការឃុំខ្លួនកីឡាករអ៊ុយក្រែនជាម្ចាស់ជើងឯកប្រដាល់ WBC, WBO និង WBA រូបនេះឡើយ។ សូមបញ្ជាក់ថា Oleksandr Usyk ដែលធ្លាប់ជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០១២ ត្រូវបានពលរដ្ឋអ៊ុយក្រែនចាត់ទុកជាវីរបុរសក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្សី។ 

នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន Usyk បានបង្ហោះសារយ៉ាងដូច្នេះថា៖ "អ្វីៗបានល្អប្រសើរឡើងវិញហើយ! បញ្ហាដែលកើតឡើងពីការយល់ច្រឡំត្រូវបានដោះស្រាយបញ្ចប់យ៉ាងឆាប់រហ័ស។ សូមអរគុណអ្នកគ្រប់គ្នាដែលមានការព្រួយបារម្ភ"។ សារដដែល Usyk ក៏បានបង្ហាញការគោរពចំពោះអាជ្ញាធរប៉ូឡូញចំពោះការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពបំផុត។ 

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ថ្លែងនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា «ក្រសួងការបរទេសអ៊ុយក្រែននឹងទាក់ទងទៅក្រសួងការបរទេសប៉ូឡូញជុំវិញករណីនេះ ដោយចាត់ទុកការឃុំខ្លួននេះថាជារឿង "មិនសមហេតុផល និងមិនអាចទទួលយកបាន" ទាក់ទងនឹងកីឡាករជើងឯកដ៏ល្បីល្បាញរបស់អ៊ុយក្រែន»

ទូរទស្សន៍ TVP Info របស់ប៉ូឡូញបានផ្សព្វផ្សាយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើគេហទំព័ររបស់ខ្លួនដែលបង្ហាញពីមន្ត្រីអនុវត្តច្បាប់ប៉ូឡូញ វ៉ៃខ្នោះដៃលើកីឡាករ Oleksandr Usyk ឆ្លងកាត់ទីកន្លែងមួយដែលមានលក្ខណៈដូចជានៅក្នុងព្រលានយន្តហោះ។ ភរិយារបស់ Usyk ដែលបានបង្ហោះរូបថតព្រាលៗមួយសន្លឹករបស់កីឡាកររូបនេះលើ Instagram បញ្ជាក់ថា ប្តីរបស់ខ្លួនត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយមានការយល់ច្រឡំមួយចំនួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក