ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោកស្រី Kamala Harris អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា និងហាមឃាត់ការឈ្លានពានរបស់អ៊ីស្រាអែល

សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃអង្គារម្សិលមិញបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា ដោយលោកស្រីនិយាយថា អ៊ីស្រាអែលមិនត្រូវចូលឈ្លានពាន និងកាន់កាប់លើទឹកដីប៉ាឡេស្ទីនសាជាថ្មីម្តងទៀតទេ នៅពេលដែលសង្គ្រាមដែលអូសបន្លាយពេលជាងមួយឆ្នាំនេះត្រូវបានបញ្ចប់។ 

ថ្លែងនៅទីក្រុង Philadelphia ទៅកាន់សមាគមជាតិនៃអ្នកកាសែតស្បែកខ្មៅ លោកស្រី Harris បានអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីន ក៏ដូចជាដំណោះស្រាយរដ្ឋពីរ (Two-state solution) និងជាវិធីសាស្រ្តដែលអាចរក្សាស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងមិនមែនជាការផ្តល់អំណាចឱ្យទៅកាន់ប្រទេសអ៊ីរ៉ង់។  

ឆ្លើយតបទៅនឹងសំណួរដែលសួរដោយអ្នកកាសែតចំនួន ៣នាក់ លោកស្រី Harris ថ្លែងថា៖ "យើងបានបញ្ជាក់យ៉ាងច្បាស់ណាស់ថា កិច្ចព្រមព្រៀងនេះត្រូវតែសម្រេចបានក្នុងគោលបំណងដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានៅក្នុងតំបន់"។ បើតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាអះអាងថា សង្គ្រាមដែលបានផ្ទុះឡើងតាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន បានផ្តាច់ជីវិតមនុស្សប្រមាណជា ៤ម៉ឺននាក់ និងមានមនុស្សជិត ១០ម៉ឺននាក់ផ្សេងទៀតបានរងរបួស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក