ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះចៅស៊ុលតង់នៃប្រទេសម៉ាឡេស៊ីនឹងយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល ៤ថ្ងៃ

អន្តរជាតិ៖ ព្រះចៅស៊ុលតង់ Ibrahim នៃប្រទេសម៉ាឡេស៊ីនឹងយាងទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិន រយៈពេល ៤ថ្ងៃ។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសចិន ជាមួយក្រុមពិធីការនៃរដ្ឋ Johor បានបញ្ជាក់នៅថ្ងៃពុធនេះ ដែលដំណើរទស្សនកិច្ចរបស់ព្រះចៅស៊៊ុលតង់ម៉ាឡេស៊ីត្រូវបានគេរំពឹងថា ទំនងជានឹងមានការស្វែងរកការគាំទ្រដើម្បីស្ដារឡើងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយប្រទេសសិង្ហបុរី។ 

គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានតែងតាំងជាព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ីកាលពីខែមករាកន្លងទៅ ក្រោមប្រព័ន្ធរាជាធិបតេយ្យប្លែកជាងគេតែមួយគត់ ដែលតម្រូវឱ្យប្រមុខនៃរាជវង្សទាំងប្រាំបួនកាន់តំណែងជាព្រះចៅស៊ុលតង់ឆ្លាស់វេនគ្នារៀងរាល់ ៥ឆ្នាំម្តង និងមានអំណាចលើសពីប្រព័ន្ធនយោបាយដែលមានស្រាប់។ 

បើតាមប្រភពពីក្រសួងការបរទេសចិនដដែលបញ្ជាក់ថា ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានទទួលការអញ្ជើញពីសំណាក់ប្រធានាធិបតីចិន លោក Xi Jinping ដោយផ្ទាល់ ដែលទ្រង់នឹងយាងទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខ។ 

គួររំឮកថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang ទើបតែអញ្ជើញទៅបំពេញទស្សនកិច្ចនៅឯរាជធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីខែមិថុនាកន្លងទៅប៉ុណ្ណោះ និងបានបង្ហាញការគាំទ្រលើផែនការរបស់ម៉ាឡេស៊ីក្នុងការអភិវឌ្ឍការតភ្ជាប់របស់ខ្លួនតាមរយៈផ្លូវដែក East Coast Rail ដែលមានតម្លៃ ១០ពាន់លានដុល្លារអាមេរិក ទៅកាន់គម្រោងផ្លូវដែកមួយទៀតដែលគាំទ្រដោយចិនដូចគ្នានៅក្នុងប្រទេសឡាវ និងប្រទេសថៃ។ នាយករដ្ឋមន្រ្តីចិនថ្លែងថាសំណើនេះនឹងសម្រេចបាននូវផែនការសម្រាប់គម្រោងផ្លូវដែក Pan-Asia ដែលចេញដំណើរពីទីក្រុង Kunming ប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដោយត្រូវបានគេសន្មតថានឹងឆ្លងកាត់រដ្ឋ Johor ជាទីដែលព្រះចៅស៊ុលតង់ Ibrahim ចង់ឱ្យមានការអភិវឌ្ឍផ្លូវដែកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក