ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រតិភូក្បួនរថយន្តស៊េរីទំនើបៗ ក្នុងព្រឹត្តិការណ៍ Gumball 3000 បានមកដល់ខេត្តបន្ទាយមានជ័យ ហេីយនិងធ្វេីដំណេីរទៅប្រទេសថៃប្រកបដោយសុវត្ថិភាព

បន្ទាយមានជ័យ ៖ ប្រតិភូក្បួនរថយន្តស៊េរីទំនើបៗមកពីជុំវិញពិភពលោក រាប់សិបគ្រឿង ក្នុងព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការប្រវត្តិសាស្រ្តរបស់កម្ពុជា ក៏បានធ្វើដំណើរចេញពីចេញពីខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងចូលទៅព្រះរាជាណាចក្រថៃប្រកបដោយសុវត្ថិភាព។

ក្នុងព្រឹត្តិការនោះដែរក៏មានវត្តមានបុគ្គល និងតារាល្បីៗជុំវិញពិភពលោក ក៏ដូចជាតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ ។ ព្រមជាមួយគ្នានោះក៏មានវត្តមានថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរង់ចាំទទួលស្វាគមន៍ប្រតិភូក្បួនរថយន្តក្នុងព្រឹត្តិការណ៍ Gumball 3000 នឹងមានការចូលរួមទទួលស្វាគមន៍ពី ក្រុមអ្នកស្រឡាញ់រថយន្តនៅក្នុងប្រទេសកម្ពុជា បានមកប្រមូលផ្ដុំគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមដងផ្លូវប្រមាណ៦ម៉ឺននាក់ ដើម្បីជូនដំណើរប្រតិភូក្បួនរថយន្ត ឆ្លងចូលដល់ព្រះរាជាណាចក្រថៃ។

គូរបញ្ជាក់ផងដែរថា ៖ ក្រសួងទេសចរណ៍សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានក្បួនរថយន្តប្រណិតៗ (Caravan Tour) មកពីជុំវិញពិភពលោករាបសិបគ្រឿង ហេីយក៏មានការចូលរួមពីជាបុគ្គល និងតារាល្បីៗជាច្រេីនរូបផងដែរ។ តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប់ ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤” ស្របតាមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួត ប្រជែង ចីរភាព និងបរិយាបន្ន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក