ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាករប្រេស៊ីល ២នាក់ តម្រូវឱ្យចាកចេញពីក្រុមជម្រើសជាតិ និងហោះទៅក្លិបនៅរុស្សីវិញ

ប្រេស៊ីល៖ រឿងរ៉ាវចម្រូងចម្រាស់រវាងក្លិបអាជីពជាមួយក្រុមជម្រើសជាតិនៅតែបន្តក្តៅគគុកដដែល បន្ទាប់ពីវិបត្តិកូវីដ-១៩ តម្រូវឱ្យកីឡាករត្រូវធ្វើចត្តាឡីស័កក្រោយត្រឡប់មកពីបេសកកម្មជាមួយក្រុមជម្រើសជាតិវិញ។ ជាក់ស្តែងថ្មីៗនេះ មានកីឡាករសញ្ជាតិប្រេស៊ីលចំនួន ២រូប តម្រូវឱ្យមានកាតព្វកិច្ចបោះបង់ចោលការប្រកួតតំណាងឱ្យក្រុមជម្រើសជាតិរបស់ខ្លួន និងហោះត្រឡប់ទៅកាន់ក្លិបអាជីពពួកគេនៅរុស្សីវិញភ្លាមៗតែម្តង។ នេះបើ់តាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF)។

ក្នុងសេចក្តីប្រកាសនោះដែរបានឱ្យដឹងថា កីឡាករពីររូបដែលត្រូវបានកោះហៅត្រឡប់ទៅក្លិបវិញភ្លាមៗមុនការប្រកួតនោះរួមមានខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Malcom ព្រមទាំងខ្សែបម្រើវ័យ ២៤ឆ្នាំម្នាក់ទៀតគឺ Claudinho ដែលជាមិត្តរួមក្រុមនៅក្លិបបាល់ទាត់ជើងឯកលីគកំពូលរុស្សី Zenit St Petersburg។

គួរឱ្យដឹងថា កីឡាករទាំងពីររូបនេះ ពុំធ្លាប់ទទួលបានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីលឡើយនាពេលកន្លងមក ប៉ុន្តែយ៉ាងណាមិញ ការកោះហៅនេះត្រូវបានគេដឹងថាដោយសារតែកីឡាករសំខាន់ៗចំនួន ៩រូប ត្រូវបានបដិសេធដោយក្លិបអាជីពរបស់គេនៅក្នុងក្របខណ្ឌ Premier League មិនឱ្យមកចូលរួមជាមួយក្រុមជម្រើសជាតិ ត្បិតប្រេស៊ីលស្ថិតនៅទ្វីបអាមេរិកខាងត្បូង និងជាប្រទេសស្ថិតក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស។ បញ្ជាក់ផងដែរថា ចក្រភពអង់គ្លេសមានលក្ខខណ្ឌមួយដែលតម្រូវឱ្យអ្នកដំណើរដែលត្រឡប់មកពីប្រទេសស្ថិតក្នុងបញ្ជីក្រហម ត្រូវធ្វើចត្តឡីស័ករយៈពេល ១០ថ្ងៃ ដែលលក្ខខណ្ឌនេះនឹងប៉ះពាល់ដល់ការបង្ហាញខ្លួនជាមួយក្លិបនៅក្នុងការប្រកួតក្របខណ្ឌអាជីព ជាពិសេសគឺការប្រកួតពានរង្វាន់អឺរ៉ុបផងដែរ។

ក្នុងបញ្ហានេះ សហព័ន្ធបាល់ទាត់ប្រេស៊ីលក៏បានដាក់បានជូនដំណឹងទៅកាន់ FIFA ក្នុងគោលបំណងស្នើឱ្យមានវិធានការជុំវិញទង្វើរបស់ក្លិប Zenit St Petersburg នេះផងដែរ។

យ៉ាងណាមិញ មានក្លិបមួយចំនួនក៏បានអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនមកចូលរួមជាមួយក្រុមជម្រើសជាតិបានផងដែរ ដូចជា Aston Villa និង Tottenham Hotspurs ជាដើម បានអនុញ្ញាតឱ្យកីឡាករសរុបចំនួន ៤នាក់មកលេងឱ្យអាហ្សង់ទីន ប៉ុន្តែបានតម្រូវឱ្យត្រឡប់ទៅវិញមុនប្រកួតទី៣ ដើម្បីកាត់បន្ថយពេលវេលាអវត្តមានដោយសារចត្តាឡីស័ក។

ប៉ុន្តែបើតាមលោក Lionel Scaloni បានឱ្យដឹងថា កីឡាករដែលស្ថិតក្នុងបញ្ជីរបស់លោក ពុំមានអ្នកណាចាកចេញមុនចប់បេសកកម្មឡើយ ពោលគឺសមាជិកទាំងអស់នឹងបង្ហាញខ្លួនក្នុងការប្រកួតទាំង ៣ ពេញលេញ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក