ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកបណ្ឌិត អ៊ាង សុផល្លែត ចូលរួមថ្លែងសុន្ទរកថាគន្លឹះស្តីពីទស្សនវិស័យកម្ពុជា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។ លោករដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។ ទោះបីជាបែបនេះក៏ដោយ កម្ពុជា រួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខក្នុងការបង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោមកម្រិត 1.5 ដឺក្រេ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម ដើម្បីធានាចីរភាពសង្គមទាំងមូល ដោយពង្រឹងលើការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

លោក បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជា បានបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន 2023-2028 ដែលផ្តោតលើសសរស្តម្ភបី គឺស្អាត បៃតង និងចីរភាព និងដែលជាផែនទីបង្ហាញផ្លូវ សម្រាប់ធានានិរន្តរភាពបរិស្ថាន សុចរិតភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញ ផែនការយុទ្ធសាស្រ្តបំរែបំរួលអាកាសធាតុកម្ពុជា (CCCSP) 2024-2033 ដែលបច្ចុប្បន្នកំពុងរៀបចំអនុវត្ត ហើយឯកសារនេះ តំណាងឱ្យក្របខណ្ឌដ៏ទូលំទូលាយមួយ ផ្តោតលើការបង្កើនភាពធន់ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរួមបញ្ចូលសកម្មភាពអាកាសធាតុ ទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសកល ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការរួមចំណែករបសជាតិ (NDC) 3.0 ដែលនឹងពង្រឹងបន្ថែមទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ ដោយកំណត់គោលដៅប្រកបដោយមហិច្ឆិតាបន្ថែមទៀត សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។

ជាងនេះទៅទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ2050។ យុទ្ធសាស្ត្រនេះមិនគ្រាន់តែជាផែនទីបង្ហាញផ្លូវសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាពផងដែរ។ វិធានការជាច្រើន ផ្សេងទៀត បានដាក់ចេញក្នុងនោះ ការលើកកម្ពស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព។ ការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050 មិនមែនគ្រាន់តែជាគោលដៅបរិស្ថានប៉ុណ្ណោះទេ។ វាជាផ្លូវឆ្ពោះទៅរកភាពធន់នឹងសេដ្ឋកិច្ច និងសមធម៌សង្គម។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមនៅក្នុងសន្ទរកថាគន្លឺះនាថ្ងៃនេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងផងដែរអំពីវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់ប្រព័ន្ធស្បៀងអាហារ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ 2030 ដែលក្នុងនោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវធន់ទ្រាំ និងប្រព័ន្ធស្បៀង ដែលធន់ទ្រាំការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ គឺការពង្រឹងលើកំណើនសេដ្ឋកិច្ច ជាមួយនឹងភាពចាំបាច់ក្នុងការកាត់បន្ថយឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយកាបូន នៅក្នុងវិស័យផ្សេងទៀត ក្នុងនោះមានវិស័យថាមពល ការដឹកជញ្ជូន និងកសិកម្ម។

សូមបញ្ជាក់ថា ការកសាងរបាយការណ៍ឆ្នាំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ផ្តួចផ្តើមដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី ផ្តល់នូវការយល់ដឹង របស់ពលរដ្ឋអាស៊ីអាគ្នេយ៍ ការយល់ដឹងទាំងនេះ មានសារៈសំខាន់ណាស់ នៅពេលដែលប្រទេសនានា បន្តកែលម្អគោលនយោបាយ និងយុទ្ធសាស្ត្រអាកាសធាតុ បន្ថែមទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក