ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុន Meta ហាមឃាត់នូវរាល់មាតិកាទាំងអស់របស់ RT និងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីមួយចំនួនទៀត

សហរដ្ឋអាមេរិក៖ ក្រុមហ៊៊ុនយក្ស Meta បញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនខ្លួនបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ RT, Rossiya Segodnya និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីផ្សេងទៀតចេញពីវេទិកាបណ្ដាញសង្គមទាំងអស់របស់ខ្លួន ដោយបានអះអាងថាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះមានភាពមិនស្មោះត្រង់ ក្នុងអនុវត្តប្រតិបត្តិការដោយឥទ្ធិពលសម្ងាត់តាមបណ្ដាញអ៊ីនធឺណិត។

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Meta បញ្ជាក់ថា "បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានពង្រីកការអនុវត្តជាបន្តប្រឆាំងទៅនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីរួមមាន Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលបច្ចុប្បន្ននេះត្រូវបានហាមឃាត់ពីកម្មវិធីនានានៃបណ្ដាញសង្គមរបស់យើងទូទាំងពិភពលោក ដោយសកម្មភាពជ្រៀតជ្រែកពីបរទេស"។

ការ​អនុវត្ត​បម្រាមទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះ នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្ដីសម្រេចនេះមានន័យថាបណ្ដាញផ្សព្វផ្សាយដែលរងការហាមឃាត់ និងមិនអាចមានប្រតិបត្តិការលើបណ្ដាញសង្គមទាំងអស់របស់ក្រុមហ៊ុន Meta រួមមានដូចជា Facebook, Instagram, WhatsApp និង Threads ជាដើម។

សេចក្ដីសម្រេចចុងក្រោយនេះបានបង្ហាញកាន់តែច្បាស់ឡើងនូវចេតនាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោកប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បន្ទាប់ពីក្រុមហ៊ុន Meta បានអនុវត្តនូវការរឹតបន្ដឹងជាបន្តបន្ទាប់នូវរាល់មាតិកា និងការផ្សព្វផ្សាយពាណិជ្ជកម្មនានារបស់សារព័ត៌មានរុស្សីទាំងនេះ។ គួរឱ្យដឹងថា កន្លងមកសហរដ្ឋអាមេរិកបានចោទប្រកាន់ពីបទលាងលុយកខ្វក់ទៅលើបុគ្គលិករបស់ RT ចំនួន ២នាក់ដែលមន្រ្តីអាមេរិកបានចោទប្រកាន់ថា ពួកគេមានគម្រោងជួលក្រុមហ៊ុនអាមេរិកដើម្បីផលិតមាតិកាអនឡាញដែលនាំឱ្យមានការជះឥទ្ធិពលដល់លទ្ធផលនៃបោះឆ្នោតឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ថ្លែងថា បណ្ដាប្រទេសនានាគួរតែមានចំណាត់ការឆ្លើយតបទៅនឹងសកម្មភាពនៃប្រព័ន្ធផ្សព្វផ្សាយ RT របស់រុស្សី ដែលពួកគេបានព្យាយាមធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់នៅតាមបណ្ដាប្រទេសនានា។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយ RT ក៏បានចំអកទៅលើសកម្មភាពរបស់អាមេរិក និងចោទប្រកាន់សហរដ្ឋអាមេរិកថាព្យាយាមរារាំងស្ថាប័នរបស់ខ្លួនពីការបំពេញតួនាទីជាអ្នកសារព័ត៌មាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក