ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Ronaldo បំបែកកំណត់ត្រាពិសេសជាមួយព័រទុយហ្គាល់យប់មិញ

ព័រទុយហ្គាល់៖ បន្ទាប់ពីខកចិត្តក្រោយការជួយសង្គ្រោះបាល់ប៉េណាល់ទី ពីអ្នកចាំទីវ័យ១៩ឆ្នាំរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ Cristiano Ronaldo មិនបានបោះបង់ឡើយ ក្នុងការព្យាយាមស្វែងរក ៣ពិន្ទុជូនក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏ដូចជាគ្រាប់បាល់សម្រាប់ការបំបែកកំណត់ត្រារបស់គេ។

សាធារណរដ្ឋអៀរឡង់ ហាក់មានសង្ឃឹមខ្ពស់ណាស់ទៅហើយ ក្នុងការរកបានជ័យជម្នះទល់នឹងក្រុមម្ចាស់ជើងឯក EURO ២០១៦ ប៉ុន្តែយ៉ាងណាមិញ ពោលគឺអៀរឡង់បាននាំមុខ ១-០ តាំងពីនាទីទី៤៤ មកម្ល៉េះ ដោយគ្រាប់បាល់របស់ខ្សែការពារ Sheffield United, Jonh Egan ប៉ុន្តែគ្រាប់បាល់ ២គ្រាប់ចុងម៉ោង បានបំបែកបេះដូងអ្នកគាំទ្ររបស់អៀរឡង់ នៅកីឡដ្ឋាន Algarve ប្រទេសព័រទុយហ្គាល់។

មិនត្រឹមតែជ័យជម្នះ ៣ពិន្ទុសម្រាប់ក្រុមព័រទុយហ្គាល់ដើម្បីរក្សាកំណត់ត្រាមិនចាញ់ក្នុងវគ្គជម្រុះឡើយ ប៉ុន្តែ ២គ្រាប់របស់ Ronaldo យប់មិញនេះ បានរុញច្រានឱ្យរូបគេក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិច្រើនជាងគេបំផុតផងដែរ ដោយរកបាន ១១១គ្រាប់ លើវីរបុរសបាល់ទាត់អ៊ីរ៉ង់ Ali Daei ដែលធ្វើបាន ១០៩គ្រាប់កន្លងមក ក្នុងអំឡុងការប្រកបអាជីពពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦។

ប៉ុន្តែយ៉ាងណាមិញ ក្រោយពីស៊ុតចូលគ្រាប់ចុងក្រោយសម្រាប់ព័រទុយហ្គាល់យប់មិញនេះ Ronaldo ក៏ទទួលបានកាតលឿងពីកាយវិការដោះអាវអបអរសាទរ ដែលមានន័យថា Ronaldo នឹងអវត្តមានក្នុងការប្រកួតទល់នឹងអាហ្សេបៃហ្សង់ នៅថ្ងៃអង្គារនេះផងដែរ។ ដំណឹងនេះហាក់ជារឿងល្អសម្រាប់អ្នកគាំទ្រ Manchester United ត្បិត Ronaldo នឹងមានពេលវេលាសម្រាកគ្រប់គ្រាន់ ដែលទំនងជានឹងអាចបង្ហាញខ្លួនក្នុងការប្រកួតទល់នឹងក្រុម Newcastle United នៃសប្តាហ៍ទី៤ ក្របខណ្ឌ English Premier League ផងដែរ។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះរបស់ក្រុមព័រទុយហ្គាល់យប់មិញនេះ ធ្វើឱ្យក្រុមឡើងទៅឈរលើកំពូលតារាងពូល A ដោយមាន ១០ពិន្ទុពីការប្រកួត ៤លើក ខណៈ ស៊ែប មាន ៧ពិន្ទុ, លុចហ្សំបួរ មាន ៦ពិន្ទុ, អៀរឡង់ និងអាហ្សបៃហ្សង់នៅមិនទាន់មានពិន្ទុរាប់នៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក