ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យបង្កើនកម្លាំងទ័ព ១៨០,០០០នាក់បន្ថែមទៀត ក្លាយជាកងកម្លាំងធំបំផុតលើលោកបន្ទាប់ពីចិន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យបង្កើនកម្លាំងនៃកងទ័ពរុស្ស៊ីចំនួន ១៨០,០០០នាក់បន្ថែមទៀត ដែលមានន័យថាកងទ័ពរុស្សីនឹងកើនឡើងដល់ចំនួន ២,៣៨លាននាក់ ខណៈមេដឹកនាំរូបនេះមានគោលបំណងចង់ឱ្យរុស្សីក្លាយជាប្រទេសដែលមានកម្លាំងទ័ពច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីចិន។ 

នៅក្នុងក្រឹត្យមួយរបស់រដ្ឋាភិបាលដែលចេញផ្សាយដោយគេហទំព័រផ្លូវការនៃវិមានក្រឹមឡាំងឱ្យដឹងថា លោក Putin បានបញ្ជាឱ្យបង្កើនទំហំកងកម្លាំងប្រដាប់អាវុធឱ្យដល់ចំនួន ២.៣៨លាននាក់ ដែលក្នុងនោះលោកសង្កត់ធ្ងន់ថា ក្នុងនោះកងកម្លាំង ១.៥លាននាក់គួរតែជាកម្លាំងទាហានសកម្ម។

យោងតាមទិន្នន័យពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ឱ្យដឹងថា ការកើនឡើងបន្ថែមនូវកម្លាំងទ័ពរបស់រុស្សី នឹងនាំឱ្យមហាអំណាចនេះផ្លោះតំណែងរបស់សហរដ្ឋអាមេរិក និងឥណ្ឌា ក្លាយជាប្រទេសដែលមានចំនួនកម្លាំងទ័ពសកម្មច្រើនបំផុតតាមពីក្រោយតួលេខកម្លាំងទ័ពសកម្មរបស់ចិនដែលឈរនៅលំដាប់លេខ ១។ បើតាមទិន្នន័យពីវិទ្យាស្ថាន IISS ឱ្យដឹងថា ចិនមានកម្លាំងទ័ពសកម្មចំនួនជាង ២លាននាក់។ 

គួរឱ្យដឹងថា នេះគឺជាលើកទី៣ហើយដែលប្រធានាធិបតីរុស្សីបានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ពរបស់ខ្លួន ចាប់តាំងពីមានប្រតិបត្តិការយោធាទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ហើយការបង្គាប់បញ្ជាលើកចុងក្រោយនេះធ្វើឡើងចំពេលដែលកងកម្លាំងរុស្ស៊ីកំពុងឆ្ពោះទៅភាគខាងកើតអ៊ុយក្រែននៅលើសមរភូមិជួរមុខ និងកំពុងព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៊ី។

លោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរបស់រុស្ស៊ីនិយាយថា ការបង្កើនចំនួនទាហានសកម្ម គឺជាផ្នែកមួយនៃផែនការជួសជុលកងកម្លាំងប្រដាប់អាវុធ និងបង្កើនសមត្ថភាពរបស់រុស្សីបន្តិចម្តងៗ ដើម្បីឲ្យសមស្របទៅនឹងអ្វីដែលជាស្ថានភាពអន្តរជាតិបច្ចុប្បន្ន និងអាកប្បកិរិយារបស់ "អតីតដៃគូបរទេសរបស់យើង”

ចាប់តាំងពីឆ្នាំ២០២២មក លោក Putin បានបញ្ជាឱ្យបង្កើនចំនួនកងទ័ពប្រយុទ្ធចំនួនពីរលើក ដែលលើកទី១ មានចំនួន ១៧០,០០០នាក់ និងលើកទី២ មានចំនួន ១៣០,០០០នាក់។ លើសពីនេះទៀត រុស្ស៊ីបានចល័តទ័ពជាង ៣០០,០០០ កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០២២ នៅក្នុងសមយុទ្ធមួយដែលបណ្ដាលឱ្យមានមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេស ដើម្បីគេចពីការកេណ្ឌឱ្យបម្រើការក្នុងកងទ័ព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក