ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិវាទរឿងកិច្ចសន្យាខ្ចីប្រាក់ដែលអូសបន្លាយជាង ៤ឆ្នាំត្រូវដោះស្រាយបញ្ចប់យ៉ាងជោគជ័យដោយ អ.ដ.ក.

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. មានលោក ណុប គុជ, លោក វ៉ាន់ ប៊ុនថន និងលោកស្រី ណុប ចាន់លក្ខិណា បានសម្រុះសម្រួលផ្សះផ្សាវិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ និងធ្វើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទបានដោយជោគជ័យ។

សូមបញ្ជាក់ថា សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ តាំងពីឆ្នាំ២០២០ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ចំពោះវិវាទនេះ ភាគីម្ចាស់បំណុលក៏បានប្ដឹងសុំអន្តរាគមន៍ទៅស្ថាប័នផ្សេងៗ មួយចំនួនផងដែរ ដើម្បីឱ្យជួយរកដំណោះស្រាយ ទើបតែចុងក្រោយនេះ ករណីវិវាទខាងលើបានដាក់មកអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាវិវាទបញ្ចប់វិវាទ។

ក្រោយពីទទួលបានពាក្យស្នើសុំរបស់ភាគី មន្រ្តី អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី យ៉ាងឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕

សម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ឬចង់ទទួលបានព័ត៌មានលម្អិតបន្ថែមពី អ.ដ.ក. អាចទាក់ទងមកកាន់លេខទូរសព្ទ ០៩៩ ៤៥៦ ១៥៦, ០៩៩ ៩៨៣ ៣៥៨ និង ០៩៣ ៩៨៣ ៣៥៨ ឬតាមរយៈទំព័រហ្វេសប៊ុក (Facebook) ឬ តេឡេក្រាម (Telegram) ផ្លូវការរបស់អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឬអញ្ជើញមកកាន់អគ្គលេខាធិការដ្ឋាន អ.ដ.ក. ដែលមានទីតាំងស្ថិតក្នុងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក