ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិវាទរឿងកិច្ចសន្យាទិញដី និងផ្ទះអូសបន្លាយជាង ៤ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក

ភ្នំពេញ៖ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. មាន លោក ហួន សុខនីម  លោក ហុង គុណ និង លោក រ៉េន រស់ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយញជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យចំនួន​ ​២​សំណុំរឿង នៅថ្ងៃសៅរ៍​ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ។

សំណុំរឿងទាំង​ពីរនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញអចលនទ្រព្យ(ដី និងផ្ទះ) ចំនួន​ ៣​ នៅក្នុងគម្រោងបុរីមួយកន្លែង​ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល  ដែលវិវាទនេះបានកើតឡើងចាប់តាំងពីឆ្នាំ២០២០មកម៉្លេះ​។ កន្លងមក គូភាគីក៏បានព្យាយាមរកដំណោះស្រាយវិវាទនៅស្ថាប័នមួយចំនួនផងដែរ តែមិនទទួលបានលទ្ធផលនោះទេ ទើបចុងក្រោយ វិវាទនេះត្រូវបានដាក់មក អ.ដ.ក. ដើម្បីស្នើសុំអោយមាន​ការដោះស្រាយ។ 

មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ 

គូភាគីវិវាទបានសះជានឹងគ្នា ហើយបានផ្តិតស្នាមម្រាមដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក