អភិបាលខេត្តស្ទឹងត្រែងចុះដឹកនាំផ្ទាល់ ក្នុងករណីបង្ក្រាបគ្រឿងញៀន និងកន្លែងបញ្ចាំគ្មានលិខិតស្នាមច្បាស់លាស់
ខេត្តស្ទឹងត្រែង៖ នារសៀល ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយលោកឧត្តមសេនីយ៍ សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្ទឹងត្រែង និងលោកចៅសង្កាត់ស្ទឹងត្រែង បានដឹកនាំប្រតិបត្តិការបង្ក្រាបករណីជនបែកថ្នាំប្រើប្រាស់កាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងអ្នកជិតខាង ហើយឈានទៅបង្ក្រាបករណីជួញដូរ-ប្រើប្រាស់គ្រឿងញៀន និងទទួលបញ្ចាំដោយគ្មានលិខិតស្នាមច្បាស់លាស់ នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕