ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសចំនួន ៩ នៅទ្វីបអឺរ៉ុបតវ៉ាប្រឆាំងនឹងផែនការបន្តការងាររបស់មូលនិធិ IMF ជាមួយរុស្សី

អន្តរជាតិ៖ ប្រទេសចំនួន ៩ នៃទ្វីបអឺរ៉ុបកាលពីថ្ងៃសុក្រម្សិលមិញនេះបានសម្តែងនូវការតវ៉ាប្រឆាំងនឹងផែនការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការបន្តបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្សី ដោយបានលើកឡើងថាការបន្តកិច្ចការរបស់ IMF នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះនៃស្ថាប័ននេះ ជុំវិញការបន្តប្រាស្រ័យទាក់ទងជាមួយប្រទេសដែលមានប្រតិបត្តិការឈ្លានពានទៅលើប្រទេសមួយផ្សេងទៀត។ 

គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការយោធារបស់រុស្សីធ្វើឡើងទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ IMF បានផ្អាកនូវកិច្ចពិភាក្សាប្រចាំឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ី។ យ៉ាងណាមិញ កាលពីថ្ងៃទី០២ ខែកញ្ញាកន្លងទៅ នាយកប្រតិបត្តិនៃស្ថាប័ន IMF ប្រចាំប្រទេសរុស្សី លោក Aleksei Mozhin បានប្រាប់មកកាន់សារព័ត៌មាន Reuter ថាមូលនិធិនឹងចាប់ផ្តើមការពិគ្រោះយោបល់តាមអនឡាញ (Online) ឡើងវិញនៅថ្ងៃទី១៦ ខែកញ្ញា ហើយបន្ទាប់ទៀតគណៈប្រតិភូរបស់ IMF នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួបជាមួយមន្ត្រីរបស់រុស្ស៊ីរហូតដល់ថ្ងៃទី០១ ខែតុលា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសចំនួន ៩ រួមមាន លីទុយអានី, ឡេតូនី, អេស្តូនី, ហ្វាំងឡង់, ស៊ុយអែត, អ៊ីស្លង់, ដាណឺម៉ាក, ន័រវេស និងប៉ូឡូញ តាមរយៈលិខិតមួយច្បាប់ផ្ញើជូនប្រធាន IMF លោកស្រី Kristalina Georgieva បានបញ្ជាក់ថា៖ "យើងសូមសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះផែនការរបស់ IMF"។ ដោយឡែក មន្ត្រីសហភាពអឺរ៉ុបនិយាយថា លោកស្រី Georgieva កំពុងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារកណ្តាលនៅទីក្រុង Budapest ប្រទេសហុងគ្រី ហើយសំណួរជុំវិញផែនការរបស់ IMF ជាមួយរុស្សី នឹងត្រូវបានចោទសួរលោកស្រីនៅក្នុងកិច្ចប្រជុំនោះ។ 

នៅក្នុងសំបុត្រដដែលនោះបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលឈ្លានពាន រុស្ស៊ីមិនគួរទទួលបានអត្ថប្រយោជន៍ពីដំបូន្មានរបស់ IMF នោះឡើយ ហើយក៏បានកត់សម្គាល់ថា ប្រសិនបើ IMF បន្តផែនការរបស់ខ្លួនជាមួយរុស្សី វានឹងរួមចំណែកធ្វើឱ្យមានការកាត់បន្ថយឆន្ទៈរបស់ប្រទេសម្ចាស់ជំនួយក្នុងការជួយទៅកាន់អ៊ុយក្រែនតាមរយៈគំនិតផ្តួចផ្តើមរបស់ IMF ដោយសារតែប្រទេសម្ចាស់ជំនួយអាចនឹងបាត់បង់ទំនុកចិត្តទៅលើមូលនិធិនេះ។ មន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុបថ្លែងថា "ម្ចាស់ជំនួយអាចជ្រើសរើសស្ថាប័នផ្សេងទៀត (ដើម្បីផ្តល់ជំនួយ) ដូចជាធនាគារពិភពលោក ឬធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ ជាដើម"

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ីគឺស្របតាមកាតព្វកិច្ចជាប្រចាំរបស់ខ្លួន ក៏ដូចជាប្រទេសរុស្ស៊ីដែលជាប្រទេសសមាជិកផងដែរ។ គួររំឮកថា បេសកកម្មប្រចាំឆ្នាំចុងក្រោយរបស់ IMF ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺនៅមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត COVID។ យ៉ាងណាមិញ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន IMF មិនមានប្រតិភូចូលរួមទស្សនកិច្ចប្រចាំឆ្នាំនៅរុស្សីទៀតឡើយ។

កន្លងមក បណ្ដាប្រទេសលោកខាងលិចជាច្រើនបានលើកឡើងពីលទ្ធភាពនៃការបណ្តេញរុស្ស៊ីចេញពីមូលនិធិ IMF ប៉ុន្តែវាហាក់ជួបនឹងការលំបាកដោយសារតែមានការស្ទាក់ស្ទើរពីសមាជិកផ្សេងទៀតដែលមានកូតាបោះឆ្នោតដូចជាចិន និងឥណ្ឌាជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក