កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

អគ្គិសនីកម្ពុជា ៖ តំបន់ខ្លះក្នុងខណ្ឌចំនួន៨ នឹងមានបញ្ហាភ្លើងរអាក់រអួល ពីថ្ងៃ២ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១

ភ្នំពេញ: អគ្គិសនីកម្ពុជា ហៅកាត់ថា (EDC) បានប្រកាសចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញានេះតទៅ តំបន់មួយចំនួនក្នុងខណ្ឌចំនួន៨ និងផ្នែកខ្លះនៃខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ នឹងមានការផ្គត់ផ្គង់ចរន្តអគ្គិសនីអាក់រអួលខ្លះៗ ដោយសារការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី។

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី៣១ ខែសីហា ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួននៅខណ្ឌឫស្សីកែវ, ខណ្ឌកំបូល, ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ, និងខណ្ឌដូនពេញ ក៏ដូចជាផ្នែកខ្លះនៃខេត្តកណ្តាល ក្នុងស្រុកអង្គស្នួល និងខេត្តកំពង់ស្ពឺ នឹងមានការរអាក់រអួលភ្លើងខ្លះៗ ទៅតាមពេលវេលា និងទីកន្លែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក