សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

BREAKING: រដ្ឋបាលរាជធានីភ្នំពេញ កំណត់បន្ថែមភូមិមួយចំនួន នៅខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង «តំបន់ក្រហម»

ភ្នំពេញ ៖ ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានកំណត់ជា "តំបន់លឿងទុំ" ឯភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានកំណត់ជា “តំបន់ក្រហម”។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលរាជធានីភ្នំពេញថាការកំណត់បន្ថែមនេះធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សុពលភាពនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ” និង “តំបន់ក្រហម" ត្រូវអនុវត្តសម្រាប់រយៈពេល ៦ (ប្រាំមួយ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក