ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING: រដ្ឋសភាកម្ពុជាខកចិត្ត និងសោកស្ដាយចំពោះការដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌របស់សហរដ្ឋអាមេរិកលើលោក លី យ៉ុងផាត់

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ទាក់ទងនឹងការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោក លី យ៉ុងផាត់ ដែលជាពាណិជ្ជករដ៏លេចធ្លោរបស់កម្ពុជា ដែលទណ្ឌកម្ម​នោះត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាលពីថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០២៤ ដោយ​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំនិងបទល្មើសបច្ចេកវិទ្យា (Cyber Crime)។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅព្រឹកថ្ងៃនេះ រដ្ឋសភាបានចាត់ទុកការដាក់ទណ្ឌកម្មនេះថា «អយុត្តិធម៌» ហើយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកពឹងផ្អែកលើរបាយការណ៍ «គ្មានការពិតមិនគ្រប់ជ្រុងជ្រោយ ចេញតែពីភាគីម្ខាងនិងដោយអយុត្តិធម៌»។ រដ្ឋសភា​បាន​រិះគន់​វិធានការ​នេះ​ថា​មាន​ហេតុផល​នយោបាយ ដោយ​បញ្ជាក់​ថា​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាជាសកលផងដែរ​។ សេចក្តីថ្លែងការណ៍បានអះអាងបន្ថែមថា ទណ្ឌកម្មមានផលប៉ះពាល់ដល់ការធ្វើធុរកិច្ច សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាផងដែរ។

សេចក្តីថ្លែងការណ៍ផ្លូវការមួយបានសរសេរថា «លោក លី យ៉ុងផាត់បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល» លោកបានជួយបង្កើតឱកាសការងារទាំងនៅជនបទ និងទីក្រុង រួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពទាំងមូល។

រដ្ឋសភាក៏បានគូសបញ្ជាក់ផងដែរថា ចំណាត់ការរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ផ្ទុយពីឆន្ទៈដែលបានធ្វើឡើងក្នុងជំនួបកាលពីខែមិថុនា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd J. Austin III និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។​ 

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ជុំវិញការបង្ខំឱ្យធ្វើការ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រដ្ឋសភាបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់កម្ពុជាចំពោះស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋសភាបានបង្ហាញថា កម្ពុជាបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាដូចជាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ដោយអះអាងថាកម្ពុជាបានចាត់វិធានការច្បាប់សំខាន់ៗដើម្បីការពារសុខសុវត្ថិភាពជូនមនុស្សជាតិ ទប់ស្កាត់ឧក្រិដ្ឋកម្ម លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងនីតិរដ្ឋ។

សេចក្តីថ្លែងការណ៍បានបញ្ចប់ថា «កម្ពុជាមានឆន្ទៈមោះមុតច្បាស់លាស់ និងបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីដោះស្រាយបញ្ហាសកល»«កម្ពុជានៅតែស្វាគមន៍ បន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិនានា រួមទាំងសហរដ្ឋអាមេររិកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ផ្អែកលើកិច្ចសន្ទនា ការគោរពគ្នា ទៅវិញទៅមក សាមគ្គីភាព ផលប្រយោជន៍រួម ការគោរពអធិបតេយ្យ ឯករាជ្យ និងស្មារតីស្មោះត្រង់នៃភាពជាដៃគូ រវាងគ្នានិងគ្នា»





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក