ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ថ្ងៃទី១១-១២-១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី និងដឹកនាំសម្របសម្រួលវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រៃវែង។ 

កម្មវិធីបើកវគ្គបណ្តុះបណ្តាល ក៏បានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង, លោក សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. និងដោយមានសិក្ខាកាមចូលរួមជាមន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រៃវែង រួមមាន មន្ត្រីនៃរដ្ឋបាលខេត្តព្រៃវែង, មន្ត្រីនៃការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្តព្រៃវែង សរុបចំនួន ៤៥ រូប។ 

សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលមាន​រយៈពេល ៣ ថ្ងៃ នេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា "គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន" បានរៀបចំទ្បេីងនៅខេត្តព្រៃវែង ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ លើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅធ្វើឱ្យ៖

(១)-មន្ត្រីយល់ដឹងជាទូទៅនូវជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

(២)-មន្ត្រីបានយល់ដឹងអំពីក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ

(៣)-មន្ត្រីអាចមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក