ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្វែងយល់ពីរបៀបដាក់ពាក្យបណ្ដឹងមកកាន់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៣ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសរសេរជាអក្សរកាត់ថា អ.ដ.ក. មានបេសកកម្មដោះស្រាយក្រៅប្រព័ន្ធតុលាការនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈ ការសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬ ដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ លើកលែងតែវិវាទដែលមិនអាចជា កម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សា តាមការកំណត់របស់ច្បាប់។

ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹងដើម្បីទទួលយកយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយមន្រ្តីនៃ អ.ដ.ក. តាមវិធីសាស្រ្តដូចខាងក្រោម៖

១. ដាក់ពាក្យបណ្ដឹងផ្ទាល់មកកាន់ទីតាំងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

២. ដាក់ពាក្យបណ្ដឹងមកកាន់ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ (ឧទាហរណ៍៖ សាលាឃុំ-សង្កាត់, សាលាក្រុង-ស្រុក-ខណ្ឌ, សាលារាជធានី-ខេត្ត -ល-)។

៣. ប្រជាពលរដ្ឋអាចស្វែងយល់បន្ថែមអំពីការដាក់ពាក្យបណ្ដឹង តាមរយៈទំព័រហ្វេសប៊ុក (Facebook) ឬឆានែលតេឡេក្រាម (Telegeam) ផ្លូវការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឬសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទចំនួន ៣ខ្សែរួមមាន៖ ០៩៩ ៤៥៦ ១៥៦/ ០៩៩ ៩៨៣ ៣៥៨/ ០៩៣ ៩៨៣ ៣៥៨។

សូម​បញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងដើម្បីទទួលបានការដោះស្រាយដោយមន្រ្តី អ.ដ.ក. មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ ហើយឯកសារ និងបែបបទនៃការដាក់ពាក្យមានលក្ខណៈងាយស្រួល គ្មានភាពស្មុគស្មាញ។

វិវាទដែលត្រូវបានដោះស្រាយក្នុងក្របខណ្ឌ អ.ដ.ក. ត្រូវចាត់ទុកថាបានដោះស្រាយរួចរាល់ជាស្ថាពរដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ដែលតាមច្បាប់​ កំណត់ហេតុ​នេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក