ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពិព័ណ៌អាពាហ៍ពិពាហ៍ដ៏ធំនឹងរៀបចំនៅថ្ងៃទី២០-២២ ខែកញ្ញានេះ

ភ្នំពេញ៖ ក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក នឹងរៀបចំព្រឹត្តិការណ៍តាំងពិពណ័អាពាហ៍ពិពាហ៍ធំជាងគេជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលដល់កូនកម្លោះ កូនក្រមុំ ដែលមានគម្រោងរៀបការបានជួប និងទទួលព័ត៌មានលំអិតពីក្រុមហ៊ុនដែលមានអាជីវកម្ម និងកម្មវិធីមង្គលដែលបានចូលរួមក្នុងពិព័ណ៌នេះ។

តំណាងក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក លោក មាន សំអុល បានលើកឡើងក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា កម្មវិធីដែលធ្វើឡើងនាពេលខាងមុខក៏នឹងជួយផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរដល់ភ្ញៀវជាតិ និងអន្តជាតិបានជ្រួតជ្រាបពីប្រពៃណីរបស់កម្ពុជាផងដែរ។

លោកបន្ថែមថា៖ «ថែមពីនោះទៀតគឺ ចូលរួមលើកតម្កើនលើវិស័យពិព័ណ៌អាពាហ៍ពិពាហ៍ និងចូលរួមលើកស្ទួយប្រទេសកម្ពុជាយើងឱ្យកាន់តែមានសក្តានុពល និងរីកចម្រើនបន្ថែមទៀត»។

ពិព័ណ៌នេះបានទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងសមាគមឧកញ៉ានៅកម្ពុជា រួមទាំងទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាក់ទងនឹងការរៀបចំពិធីមង្គលជាច្រើន។

តំណាងក្រុមហ៊ុន និងអាជីវកម្មមួយចំនួនបានបង្ហាញការគាំទ្រ និងមានជំនឿថាពិព័ណ៌នេះទទួលបានភាពជោគជ័យ និងរីករាយដោយថាអ្នកចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន វត្ថុអនុស្សាវរីយ៍ ជាពិសេសកូនកម្លោះ កូនក្រមុំដែលគ្រោងរៀបចំរៀបអាពាហ៍ពិពាហ៍ក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេសផងដែរ។

អគ្គនាយកក្រុមហ៊ុនចុងភៅ សេង ហុកហេង លោក ទូច រដ្ឋា បានថ្លែងថា ការរៀបចំពិធីអាពាហ៍ពិពាហ៍គឺមិនអាចខ្វះទេនូវអ្នកចូលរួមជាច្រើនដើម្បីឱ្យពិធីបានសម្រេចដោយជោគជ័យមង្គល។ ការរៀបចំពិព័ណ៌នេះនឹងរួមចំណែកដល់ការផ្សព្វផ្សាយនូវអ្នកផ្ដល់សេវាទាក់ទងនឹងពិធីមង្គលដែលមានគុណភាពទៅដល់ពលរដ្ឋកាន់តែច្រើន។

លោកថា៖ «យើងមានវប្បធម៌ប្រពៃណីផ្ទាល់ខ្លួន មានវប្បធម៌ប្រពៃណីនេះទើបមានអ្នកផ្ដល់សេវាដើម្បីជួយទ្រទ្រង់ដល់វប្បធម៌ប្រពៃណីនេះបន្តទៀត»។

អគ្គនាយិកា សំអាងការ ឌី សូនិត្តា លោកស្រី ឌី សូនិត្តា ថា រាល់ពិធីខ្មែរទាំងអស់គឺសុទ្ធតែបង្កប់នូវអត្ថន័យ និងភ្ជាប់នូវសិល្បះជានិច្ច ដោយលោកស្រីនឹងបើកបង្ហាញនូវទម្រង់«យីកេ»អាពាហ៍ពិពាហ៍មក បង្ហាញជូនក្នុងពេលពិព័ណ៌អាពាហ៍ពិពាហ៍នាពេលខាងមុខដើម្បីជំរុញនូវសិល្បៈវប្បធម៌ខ្មែរ។

លោកស្រីថា៖ «នាងខ្ញុំជឿជាក់ថានឹងប្លែកមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាហើយរឹតតែលើកស្ទយវប្បធម៌ក៏ដូចជាសិល្បះខ្មែរយើងបន្ថែមទៀតពីព្រោះទម្រង់យីកេហាក់ដូចជាស្ងប់ស្ងាត់មិនសូវជាទូលំទូលាយសម្រាប់បងប្អូនស្គាល់។ កន្លងមកយើងមានល្ខោនខោលអីដែលបងប្អូនស្គាល់ច្រើន តែទម្រង់យីកេបងប្អូននៅមិនទាន់ស្គាល់ច្បាស់នៅឡើយ»។

ស្របពេលដែលមានភាពចម្រូងចម្រាស់ទាក់ទងនឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍រវាងកម្ពុជា និងថៃ លោកស្រី ឌី សូនិត្តា បានបង្ហាញពីភាពខុសគ្នាដែលអាចបែងចែកដាច់ពីទម្រង់សម្លៀកបំពាក់រវាងប្រទេសទាំងពីរ ដោយថាសម្លៀកបំពាក់ខ្មែរមានភាពលំអិតពីភាពហ្មត់ចត់។

កម្មវិធីដែលនឹងរៀបចំនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញានេះនឹងមានការប្រគុំតន្ត្រីដែលចូលរួមពីតារាល្បីជាច្រើននៅកម្ពុជាដូចជាលោក ខេមរៈ សេរីមន្ត លោកស្រី មាស សុខសោភា លោក ដួង វីរៈសិទ្ធ លោក ម៉ម ពេជរិទ្ធ និងលោក លឹម តិចម៉េង ព្រមទាំងមានទីតាំងលេងកម្សាន្តសម្រាប់ក្មេងលេងកម្សាន្តផងដែរ។

តាមការឱ្យដឹងពីក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក ពិធីបើកពិព័ណ៌អាពាហ៍ពិពាហ៍ដែលនឹងរៀបចំនៅថ្ងៃទី២០ ខែកញ្ញា ក៏នឹងមានការចូលរួមពីលោកជំទាវទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណា និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី ចម និម្មល ខណៈកូនកម្លោះកូនក្រមុំចំនួន១ពាន់គូរនឹងចូលរួមក្នុងពិធីតាំងពិព័ណ៌ខាងមុខនេះដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក