ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ផ្ញើសារគោរពអបអរសាទរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គូករ៉ាយស៍នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារគោរពអបអរសាទរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គូករ៉ាយស៍នៃសាធារណរដ្ឋកូរ៉េ។

លោក ឯម ច័ន្ទមករា ថា សម្តេចតេជោ ហ៊ុន សែន ពិតជាសាកសមនឹងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ព្រោះសម្តេចពុកបានខិតខំតស៊ូ និងលះបង់កម្លាំងកាយចិត្ត អស់រយៈជាង៤៥ឆ្នាំ គិតតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា បន្តខិតខំកសាង និងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនរុងរឿងរហូតដល់បច្ចុប្បន្ន។

លោក ឯម ច័ន្ទមករា បានបួងសួងពរជ័យ គោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក