ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្យុះទីហ្វុង Yagi ៖ អ្នកស្លាប់កើនឡើងដល់ ២២៦នាក់ និងជាង ១០០នាក់បន្តបាត់ខ្លួននៅវៀតណាម

វៀតណាម៖ ទីភ្នាក់ងារគ្រោះមហន្តរាយវៀតណាមបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី (Yagi) បានកើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ខណៈដែលស្ថានភាពទឹកជំនន់នៅអាចគ្រប់គ្រងបាននៅក្នុងរដ្ឋធានីហាណូយ។ បើតាមភ្នាក់ងារដដែលបានអះអាងថា មកទល់ពេលនេះមានមនុស្សបាត់ខ្លួនប្រមាណ ១០០នាក់ និងជាង ៨០០នាក់រងរបួស។ 

តំបន់មួយចំនួននៃរដ្ឋធានីហាណូយនៅតែបន្តជន់លិចនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែភ្នាក់ងារគ្រប់គ្រងអាកាសធាតុបានឱ្យដឹងថាស្ថានភាពទឹកជំនន់បានធូរស្រាលហើយ ក៏ប៉ុន្តែផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅតែជាបញ្ហាប្រឈមដ៏ធំនៅភាគខាងជើងប្រទេសវៀតណាម។ គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរបានជម្លៀសប្រជាជនចេញពីតំបន់មួយចំនួននៅតាមទន្លេក្រហមដែលបានជន់ឡើងភ្លាមៗ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ 

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ហេតុការណ៍ទឹកជំនន់យ៉ាងគំហុកដែលបណ្ដាលមកពីព្យុះទីហ្វុង យ៉ាកជី បណ្ដាលឱ្យមានការខូចខាតលើដំណាំផ្សេងប្រមាណជា ២០០,០០០ហិចតា នៅតាមបណ្ដាខេត្តភាគខាងជើងប្រទេសវៀតណាម។ ក្រៅពីនេះ វាក៏បានបណ្ដាលឱ្យមានការផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងផ្អាកដំណើរការនៃរោងចក្រជាច្រើនកន្លែងនៅខេត្ត Hai Phong និងខេត្ត Quang Ninh។ 

បច្ចុប្បន្ននេះ បណ្ដាប្រទេសមួយចំនួនរួមមានអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើមបានអះអាងថា ខ្លួនកំពុងបញ្ជូនជំនួយសង្គ្រោះទៅកាន់ប្រទេសវៀតណាម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក