ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសាធារណៈសម្រាប់ការលក់ផ្តាច់ អំណោយផ្តាច់ សេវាហ៊ីប៉ូតែក និងសេវាដាក់បញ្ចាំ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលភាវូបនីយកម្ម ស្របតាមដំណើរវិវឌ្ឍន៍របស់សង្គមសេដ្ឋកិច្ច និងវប្បធម៌នាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈឱ្យដល់ដៃប្រជាជន មានភាពងាយស្រួល និងរហ័សទាន់ចិត្ត ក្នុងគោលដៅសម្រេចបាននូវគោលនយោបាយអាទិភាពក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសស្រុះស្រួលគ្នា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសាធារណៈ រួមមាន ការលក់ផ្តាច់ អំណោយផ្តាច់ សេវាហ៊ីប៉ូតែក និងសេវាដាក់បញ្ចាំ នៅរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

តាមរយៈលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ក្នុងរយៈពេលនៃការដាក់ឱ្យប្រើប្រាស់សាកល្បងសេវាសាធារណៈខាងលើ សាធារណជនអាចដាក់ពាក្យស្នើសុំសេវានានាដូចបានរៀបរាប់ខាងលើតាមរយៈគេហទំព័រ https://cadastral.mlmupc.gov.kh ។

ព័ត៌មានលម្អិតបន្ថែម សូមអានលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចមានភ្ជាប់ខាងក្រោម៖ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក