ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រឹះស្ថានអង្គរចេញសេចក្ដីជូនដំណឹងស្ដីពីការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណទស្សនាប្រាសាទ

ខេត្តសៀមរាប៖ ក្នុងគោលបំណងដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលមកទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែទទួលបានភាពប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ 

បើតាមសេចក្តីជូនដំណឹង ស្តីពីការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរបញ្ជាក់ថា ការកែទម្រង់ដំណាក់កាលទី១នេះ នឹងធ្វើឡើងដូចខាងក្រោម៖

​- លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុ និងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ

- សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

- ផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូលប្រាសាទវិញ។

សម្រាប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ដែលមានភ្ញៀវទេសចរ អន្តរជាតិ បានធ្វើការកក់ (Booking) រួចហើយនូវបណ្ណរយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះ មកគ្រឹះស្ថានអង្គរឱ្យបានមុនថ្ងៃប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឱ្យគ្រឹះស្ថានអង្គរអាចរក្សាចំនួនបណ្ណសម្រាប់លក់ជូន ដោយតម្រូវឱ្យមានរូបថតដូចមុន។ ចំពោះការកែទម្រង់ដំណាក់កាលទី២ នៃការលក់បណ្ណតាមប្រាសាទ រាជរដ្ឋាភិបាលគ្រោងនឹងប្រកាស ដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

សូមអានសេចក្តីជូនដំណឹង ស្តីពីការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរដូចមានភ្ជាប់ខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក