ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមរិក និងចិនជួបពិភាក្សាគ្នាតាមរយៈវីដេអូខលជាលើកដំបូងបង្អស់

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងចិនបានរៀបចំកិច្ចពិភាក្សាមួយក្នុងកម្រិតថ្នាក់មេបញ្ជាការយោធាជាលើកដំបូងបង្អស់នៅថ្ងៃអង្គារនេះ ខណៈដែលប្រទេសមហាអំណាចទាំងពីរព្យាយាមស្វែងរកនូវស្ថិរភាពនៃទំនាក់ទំនងយោធា ក៏ដូចជាដើម្បីជៀសវាងនូវការយល់ច្រឡំផ្នែកយោធាណាមួយរវាងគ្នានឹងគ្នា។ 

ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកនូវការបើកទំព័រថ្មីនៃទំនាក់ទំនងយោធាជាមួយទីក្រុងប៉េកាំង បន្ទាប់ពីទំនាក់ទំនងយោធានៃប្រទេសទាំងពីរបានធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងហោះមួយ និងបានចោទប្រកាន់ថាបាឡុងនោះទំនងជាបាឡុងឃ្លាំមើល និងស៊ើបការណ៍របស់ចិន។ 

ឧត្តមនាវីឯក Sam Paparo ប្រធានមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានជជែកតាមទូរសព្ទតាមរយៈវីដេអូខលជាមួយសមភាគីលោក Wu Yanan មេបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។ នៅក្នុងសេចក្ដីប្រកាសមួយ ក្រសួងការពារជាតិចិនបញ្ជាក់ថា ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាដែលជាក្តីកង្វល់រួម។ ដោយឡែក តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអះអាងថា លោកឧត្តមនាវីឯក Sam Paparo បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមាននៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែយ៉ាងណាមិញ លោកក៏បានកោតសរសើរថា កិច្ចពិភាក្សានេះប្រកបដោយវឌ្ឍនភាព និងការគោរពរវាងគ្នាទៅវិញទៅមក។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបន្តកិច្ចពិភាក្សាដើម្បីបញ្ជាក់អំពីចេតនា និងកាត់បន្ថយហានិភ័យនៃការយល់ច្រឡំផ្នែកយោធារវាងភាគីទាំងពីរ។ 

ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីខែមុនរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan និងទីប្រឹក្សាយោធានៃមេដឹកនាំចិន ដែលបានព្រមព្រៀងគ្នាទៅលើកិច្ចការងារសំខាន់ៗមួយចំនួន។ គួរបញ្ជាក់ថា តំបន់ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក រួមមានសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចក្តៅទាំងពីរនៅក្នុងតំបន់ ជាពិសេសទៅលើទំនាក់ទំនងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងចិន។ 

ទំនាក់ទំនងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងចិនបានស្ថិតក្នុងភាពជាប់គាំងជាង ២ឆ្នាំបន្ទាប់ពីលោកស្រី Nancy Pelosi ដែលកាលណោះលោកស្រីកាន់តំណែងជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២។ កាលពីសប្តាហ៍មុន លោក Nicholas Burns ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនថ្លែងថា លោកមានការព្រួយបារម្ភចំពោះការវិវត្តន៍ផ្នែកយោធារបស់ចិន និងអាកប្បកិរិយាគំរាមកំហែងនៃកងទ័ពជើងទឹករបស់ចិនទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺហ្វីលីពីន និងជប៉ុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក