
ក្រសួងសុខាភិបាល អនុញ្ញាតឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
ភ្នំពេញ: ក្រសួងសុខាភិបាលបានអនុញ្ញាតដាក់ ឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ តាមការប្រកាសដែលបណ្តាញសារព័ត៌មាន EAC News ទទួលបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយឡែកឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល ខេត្តសៀមរាប។
សម្រាប់ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដែលមានលេខទូរស័ព្ទ និងតេឡេក្រាមលេខ៖ ០១២ ៦៩៥ ៥៣៥ និង ០១១ ៥៥៥ ៥៦៦៕