ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិននឹងរៀបចំសមយុទ្ធយោធារួមគ្នាជាមួយរុស្សីនៅក្នុងខែកញ្ញានេះ

អន្តរជាតិ៖ នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញានេះ រដ្ឋាភិបាលចិនប្រកាសថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីក្នុងខែកញ្ញានេះ ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងតែបន្តទំនាក់ទំនងជាមួយគ្នាជ្រៅទៅៗ ខណៈអង្គការ NATO ឯណោះវិញបានចោទប្រកាន់ចិនថាជា «អ្នកបើកមុខ» នៃសង្គ្រាមរបស់រដ្ឋាភិបាលរុស្សីទៅលើអ៊ុយក្រែន។ 

បើតាមក្រសួងការពារជាតិចិនបញ្ជាក់ថា កងទ័ពជើងទឹក រួមជាមួយកងទ័ពជើងអាកាសនឹងចូលរួមក្នុងសមយុទ្ធ North-Joint 2024 ដែលធ្វើឡើងលើដែនអាកាស និងផ្ទៃសមុទ្រជប៉ុន ក៏ដូចជាសមុទ្រ Okhotsk ក្បែរឆ្នេររបស់រុស្សី។ ក្រសួងការពារជាតិចិនថ្លែងថា "សមយុទ្ធនេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងយោធាចិន និងរុស្ស៊ី និងបង្កើនសមត្ថភាពក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ"។ ប្រភពដដែលបន្ថែមថា ភាគីទាំងពីរនឹងបញ្ជូនកងនាវាចរទៅកាន់ "តំបន់សមុទ្រដែលពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក" សម្រាប់ការល្បាតដែនសមុទ្ររួមគ្នា ហើយចិនក៏នឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រមហាសមុទ្រឆ្នាំ២០២៤ របស់រុស្ស៊ីផងដែរ។

យ៉ាងណាមិញ ក្រសួងការពារជាតិចិនមិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់នៃសមយុទ្ធយោធានេះថានឹងត្រូវធ្វើឡើងនៅពេលណានោះឡើយ។ គួររំឮកថា កាលពីខែកក្កដាកន្លងទៅ ប្រទេសមហាអំណាចទាំងពីរបានធ្វើសមយុទ្ធរួមគ្នាមួយនៅលើដែនទឹក និងដែនអាកាសជុំវិញទីក្រុង Zhanjiang ស្ថិតក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ សមយុទ្ធធ្វើឡើងព្រមគ្នាជាមួយការព្រមានពីមេដឹកនាំនៃអង្គការ NATO ដែលថ្លែងថា ចិនមានចំណែកលើការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងប៉េកាំងឆ្លើយតប និងព្រមានទៅលើប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះថានឹងនាំឱ្យមាន "ការប្រឈមមុខដាក់គ្នា" ផងដែរ។

រុស្ស៊ី និងចិនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយភាគីទាំងពីរបានប្រឆាំងនឹង "អនុត្តរភាពរបស់លោកខាងលិច" ជាពិសេសទៅលើអ្វីដែលពួកគេមើលឃើញថាជាការត្រួតត្រារបស់សហរដ្ឋអាមេរិកចំពោះកិច្ចការពិភពលោក។ មហាអំណាចទាំងពីរក៏បានប្រកាសពីកិច្ចសហប្រតិបត្តិការ «គ្មានដែនកំណត់» កាលពីដើមឆ្នាំ២០២២ ពោលគឺនៅមុនពេលដែលរុស្សីចា​ប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនទៅលើអ៊ុយក្រែន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក