ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

BREAKING: សមត្ថកិច្ចអនុវត្តដីកានាំខ្លួនស្រ្តីម្នាក់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ភ្នំពេញ៖ ក្រោយប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លើបណ្តាញសង្គមតែប៉ុន្មានម៉ោងប៉ុណ្ណោះ សមត្ថកិច្ចបានចាប់នាំខ្លួនបុគ្គល ហ៊ូ រុនអេង តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ីបសួរ យី សុខវួច នៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ការចាប់ខ្លួនបុគ្គល ហ៊ូ រុនអេង គឺនេះដោយសាររងការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។  

បើតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែលថា ដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញគប្បីសម្រេចនាំខ្លួនឈ្មោះ ហ៊ូ រុនអេង ភេទស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។  

បន្ទាប់ពីការចាប់ខ្លួនភ្លាម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារជាសាធារណៈថា «គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរព តែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។» សម្តេចតេជោប្រធានព្រឹទ្ធសភាបានបន្តទៀតថា «រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។ អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិនមានបទល្មើស។ សង្គមស៉ីវិលឬជនបរទេសឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ។»  

គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឆ្លើយតបទៅនឹងក្រុមជ្រុលនិយមដែលបានចូល Comment នៅក្នុង PAGE សម្តេច ថាតើសព្វថ្ងៃក្រុមមេដឹកនាំរបស់ពួកអ្នករស់នៅបរទេសមែនទេ ហើយវាមិនចម្លែកទេដែលខ្មែររស់នៅបរទេស និងមានជនបរទេសរស់នៅខ្មែរ។   

ការឆ្លើយតបរបស់សម្តេចនេះ បន្ទាប់ពីមានបុគ្គលមួយរូបដែលបានប្រើប្រាស់បណ្ដាញសង្គម ហើយ Comment នៅក្នុងផេករបស់សម្តេច។ ភ្លាមៗសម្តេចតេជោ បាន Comment ឆ្លើយតបទៅនឹង Comment នោះថា «ពីមុនពួកអ្នកថាបាត់ដីតាមព្រំដែនរហូតដល់ទៅបាត់ ៤ខេត្តនៅឥសាន ពេលគេបំភ្លឺរឿងព្រំដែននិងបួនខេត្តនៅឥសាន ពួកអ្នកលើកពីរឿងវៀតណាមចូលមកគ្រប់គ្រងទៅវិញតើពួក គិតតែបង្ករឿងមិនឈប់ឬ? សួរទៅអ្នកវិញmសព្វថ្ងៃកូនស្រី ឬបងស្រី ឬប្អូនស្រី បានជនជាតិរំលោភសេពកាមហើយឬនៅបើវៀតណាមគ្រប់គ្រងអស់ទៅហើយនោះ? ល្មមៗបានហើយ បើគេវាយខ្នោះបញ្ជូនចូលគុកសូមកុំចោទថាគេផ្ដាច់ការ រឿងអាណិកជនវៀតណាមមានតាំងពីបារាំងចូលមកគ្រប់គ្រង ទៅទៀតមិនមែនជារឿងថ្មីទេ ក្រុមមេដឹកនាំរបស់ពួកអ្នកសព្វថ្ងៃតើរស់នៅបរទេសមែនទេ វាមិនមែនចម្លែកទេដែលមានខ្មែររស់នៅបរទេស និងមានជនជាតិបរទេសមករស់នៅខ្មែរ អ្នកចូលមកមើលងាយនិងប្រមាថខ្មែររួមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ។»   

ក្រោយពីបានចូលទៅឆ្លើយតបនិង Comment នោះហើយ សម្តេចតេជោក៏បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅល្ងាច ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ដដែរនេះ ដោយបានសរសេរបញ្ជាក់ច្បាស់ថា «ពេលហ្វេសប៊ុកខ្ញុំបង្ហោះពីសិល្បករ សិល្បការិនីទៅលេងតាមព្រំដែន ពួកជ្រុលនិយមចូលមកលើកដែរ ខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន សូមសមត្ថកិច្ចស្វែងរកមនុស្សនេះចាប់ការតាមផ្លូវច្បាប់ព្រោះ វាមិនមែនជាការបញ្ចេញមតិទេ ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍និងប្រឆាំងជ្រុលនិយម ជួយមើលរឿងនេះផង កុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធិមនុស្ស ត្រូវជួយអប់រំពួកនេះ ជាជាងមកចោទរាជរដ្ឋាភិបាល។»  

គួរបញ្ជាក់ផងដែរថា បើតាមដីកាបង្គាប់ឱ្យនាំខ្លួន, បុគ្គល ហ៊ូ រុនអេង ភេទស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ទីកន្លែងកំណើត ភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានឪពុកឈ្មោះ ហ៊ូ ផាន និងម្តាយឈ្មោះ សុង សុក៕  


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក