ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក​ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ លោករដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក​រដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត​ នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កេីតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតីបានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រី​ការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។

សម្ដេចធិបតី និង លោក​រដ្ឋមន្ត្រីការពារជាតិ​ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន​ មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការពារជាតិនិងសន្ដិសុខ កសិកម្ម​ និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក