ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីបិទបញ្ចប់គម្រោង CRAS និងបើកនូវគម្រោង EU-CAPSAFE ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូនានា ដែលបានសហការធ្វើការជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាការរក្សារស្ថេរភាពថ្លៃ ការគាំទ្របច្ចេកទេសដល់កសិករក្នុងការដាក់ពង្រាយមន្រ្តីភូមិឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ជីវភាពកសិករ ដោយធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

បើតាម លោករដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដូចជា ដើមទុន បច្ចេកទេស​​ ស្ថេរភាពនៃការផ្គត់ផ្គង់ និងទីផ្សារជាដើមប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេចត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម ជួយជីវភាពឱ្យប្រសើរឡើង ពង្រឹងនូវផលិតកម្មអោយកាន់តែមានគុណភាពល្អ ធ្វើតាមបច្ចេកទេសនិងគោរពតាមគោលការសុវត្ថិភាពចំណីអាហារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអ្នកអនុវត្តគម្រោងគិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា​ ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់។

ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដៃគូនានា ដែលកំពុងបន្តជួយគាំទ្រប្រជាកសិករ។ និងថា ការបើកគម្រោង EU-CAPSAFE គឺជាការបើកទំព័រនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រវាងកម្ពុជា និងសហភាពអឺរ៉ុប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក