ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីចិនសន្យាផ្តល់ហិរញ្ញប្បទានថ្មីចំនួន ៥១ពាន់លានដុល្លារអាមេរិក និងបង្កើតការងារ ១លានកន្លែងដល់ទ្វីបអាហ្រ្វិក

ចិន៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាផ្តល់ហិរញ្ញប្បទានថ្មីចំនួន ៥១ពាន់លានដុល្លារអាមេរិកដល់ទ្វីបអាហ្រ្វិក ដែលជាការគាំទ្ររសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣០ នៅក្នុងទ្វីបនេះ ដែលនឹងអាចផ្តល់ការងារយ៉ាងហោចណាស់ ១លានកន្លែងដល់ប្រជាពលរដ្ឋ។ 

នៅក្នុងសុន្ទរកថានាកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក លោក Xi Jinping បានសន្យាជាមួយប្រតិភូមកពីប្រទេសអាហ្វ្រិកជាង ៥០ប្រទេសថា សេដ្ឋកិច្ចចិនដែលមានទំហំប្រមាណជា ១៩លានលាន (ទ្រីលាន) ដុល្លារអាមេរិក នឹងធ្វើឱ្យប្រសើរឡើងក្នុងការចូលទៅកាន់ទីផ្សារពាណិជ្ជកម្មក្នុងទ្វីបអាហ្វ្រិក។ វេទិកាស្តីពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ឆ្នាំ២០២៤ បានធ្វើឡើងនៅរដ្ឋធានីប៉េកាំង បានកំណត់របៀបវារៈសម្រាប់រយៈពេលបីឆ្នាំសម្រាប់ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ជាមួយនិងទ្វីបអាហ្វ្រិកដែលជាទ្វីបមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយរបស់ពិភពលោក។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីចិនថ្លែងថា ចិនបានត្រៀមខ្លួនជាស្រេចក្នុងការដំណើរការគម្រោងថាមពលស្អាតចំនួន ៣០ នៅទ្វីបអាហ្រ្វិក និងគាំទ្រដល់គម្រោងងនៃគោលដៅបង្កើតថាមពលដើរដោយនុយក្លេអ៊ែរក្នុងទ្វីបនេះ ដោយនឹងជួយដោះស្រាយទៅលើបញ្ហាឱនភាពថាមពលដែលបានរារាំងនូវគោលដៅឧស្សាហូបនីយកម្មដ៏ទូលំទូលាយរបស់ទ្វីបអាហ្រ្វិក។ លោកបន្ថែមថា ចិនក៏បានរៀបចំការអនុវត្តគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៣០ នៅទ្វីបអាហ្រ្វិក និងដាក់បញ្ចូលបណ្តាញចិន-អាហ្វ្រិក ដែលមានទំនាក់ទំនងផ្លូវគោក និងសមុទ្រ ដែលនឹងជួយសម្រួលដល់ការអភិវឌ្ឍន៍បន្ថែមទៀត។

លោក​ Xi Jinping ថ្លែងថា៖ "យើងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីនៃទ្វីបអាហ្រ្វិក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូន និងហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍អន្តរតំបន់នៅក្នុងទ្វីបនេះ"។ លោកបញ្ជាក់បន្ថែមថា ចិននឹងពង្រីកកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៣៦០ពាន់លានយ័ន (ប្រមាណជា ៥០,៧២ ពាន់លានដុល្លារអាមេរិក) ដល់បណ្ដារដ្ឋនៃទ្វីបអាហ្វ្រិក ដែលក្នុងនោះថវិកាប្រហែល ២១០ ពាន់លានយ័ន នឹងត្រូវបានបញ្ចេញតាមរយៈបណ្តាញឥណទាន និងយ៉ាងហោចណាស់ ៧០ពាន់លានយ័នស្ថិតនៅក្នុងកញ្ចប់នៃការវិនិយោគថ្មីដោយក្រុមហ៊ុនចិន ជាមួយនឹងថវិកាមួយចំនួនទៅលើជំនួយផ្នែកយោធា និងគម្រោងអភិវឌ្ឍន៍ផ្សេងៗមួយចំនួនទៀត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក