ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខណ្ឌដូនពេញ៖ ពុំទាន់បិទផ្សារ (ផ្សារចាស់) ទាំងស្រុងនោះ គ្រាន់តែយកសំណាកទេ

(ភ្នំពេញ)៖ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ស្របគ្នានឹងការបង្ហោះជាសាធារណៈក្នុងផេករបស់រដ្ឋបាលខណ្ឌដូនពេញនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា "ផ្សារចាស់" គឺពុំទាន់បិទទាំងស្រុងទេ គ្រាន់តែធ្វើការយកសំណាកប៉ុណ្ណោះ ដោយរងចាំទទួលបញ្ជាពីរដ្ឋបាលរាជធានីភ្នំពេញជាមុនសិន មុនសម្រេច Lockdown ផ្សារ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ និងអាជ្ញាធរខណ្ឌដូនពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារចាស់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទៅពិនិត្យសំណាក និងដាក់ខ្លួននៅដាច់ដោយឡែក។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អាជីវករលក់បន្លែ និងលក់ចាប់ហួយ បានកើតជំងឺកូវីដ១៩។ ក្នុងនោះ ក៏មានអ្នកកើតជំងឺកូវីដ១៩ ធ្លាប់ទៅបានកន្លែងប្ដូរចិញ្ចៀនផងដែរ និងអំពាវនាវដល់បុគ្គលពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ»៕

ប្រភពរូបភាព៖ ផេករដ្ឋបាលខណ្ឌដូនពេញ​ និង facebook



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក