ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន ៣ខ្សែនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នាថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៣ខ្សែ ដោយខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងកំណាត់ខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងជាពីរប្រភេទគឺប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៣,១១៥គីឡូម៉ែត្រ ទទឹង ៦,៥ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ០,២៥ម៉ែត្រ និងផ្លូវក្រាលបេតុងមានប្រវែង៤,៤៣៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ០,២៥ម៉ែត្រ និងមានរៀបថ្មតាមជើងទេរប្រវែង ៨៨៥ម៉ែត្រ សាសង់ប្រឡាយរៀបថ្មធំសម្រាប់រំដោះទឹកប្រវែង ៩ ០២១ ម៉ែត្រ សាសង់លូប្រអប់ចំនួន ៣០កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ១៥៧កន្លែង និងបង្គោលសុវត្ថិភាពចំនួន ១ ២៤០កន្លែង ។ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ខ្សែទី២ មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ក្នុងកំណាត់ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទកៅស៊ូពីរជាន់ (DBST) ប្រវែង ១០,៤៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាងផ្លូវប្រវែង ០,២៥ម៉ែត្រ និងផ្លូវក្រាលបេតុងប្រវែង ២,០២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាងផ្លូវប្រវែង ០,២៥ម៉ែត្រ សាងសង់លូបេតុងអ៊ុយ ប្រវែង ២ ៣០០ម៉ែត្រ លូប្រអប់ចំនួន ០១កន្លែង លូមូលចំនួន ១១កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៤កន្លែង បង្គោលសុវត្ថិភាពចំនួន ២៧៩បង្គោល ។ ជាលទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ ផ្លូវទាំងពីរខ្សែនេះជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រគួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

គម្រោងនេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងស្ថាបនាផ្លូវប្រវែងសរុប ១១០,៥៥ គីឡូម៉ែត្រក្នុងខេត្តគោលដៅចំនួនចំនួន ៦គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្ដរមានជ័យ និងខ្សែទី៣ មានប្រវែង ១២,៣០០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ ក្នុងក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ។ ជាលទ្ធផលសម្រេចបានប្រមាណ ៣០% គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ឯកឧ្តមរដ្ឋមន្ត្រី បានធ្វើការផ្ដាំផ្ញើដល់ក្រុមអ្នកបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវជម្រុញការស្ថាបានឱ្យបានទាន់ពេលាដែលបានកំណត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូអង្វែង ព្រមទាំងសំណូមពរសុំឱ្យអាជ្ញធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ ប្រើសប្រាស់បានយូរអង្វែងផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក