របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បង្ហាញពីនិន្នាការវិជ្ជមានក្នុង ការអភិរក្សសត្វត្មាត និងការប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ។
ភ្នំពេញ, កម្ពុជា, ថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២៤ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បាន ផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឍនភាពយ៉ាងសំខាន់លើការអភិ រក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមាន ត្មាតផេះ(Gyps bengalensis) ត្មាតត្នោត(Gyps tenuirostris) និងត្មាតភ្លើង(Sarcogyps calvus) ។ របាយការណ៍នេះរំលិចពីកិច្ចខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាចាប់ពី ខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាព ជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗទាំងនេះ។
សកម្មភាពគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា គឺជាគំនិតផ្តួចផ្តើម បង្កើតអាហារដ្ឋានត្មាត ដែលជាទីតាំងសំរាប់ផ្តល់សាកសពសត្វចិញ្ចឹមជាចំណីដល់សត្វត្មាតនៅតាមទី ជម្រកសំខាន់ៗបានកំណត់ទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ គឺជួយផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បីកាត់បន្ថយការខ្វះខាតចំណីអាហារ។ តាមរយៈការផ្តល់ចំណីបន្ថែមនេះ យើងបានធ្វើការតាមដាន ចំនួនសត្វត្មាត តាមរយៈការធ្វើជំរឿនកំរិតជាតិ។ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមាន ចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ជាក់ពី និន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។
លោក ខៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមាន សញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈ សំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់ សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាម កំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង។» លោកបានបន្ថែមថា «របាយការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្ត កិច្ចសហការព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិតដើម្បីការពារប្រភេទសត្វដែល ពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។
ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការទ្រទ្រង់ចំនួនសត្វត្មាតប៉ុណ្ណោះទេ ក៍ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះមានឱកាសរស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់ យើងទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាព នៅក្នុងឆ្នាំនេះ។ បន្ថែមលើគំនិតផ្តួចផ្តើម ក្នុងការផ្តល់ចំណីអាហារបន្ថែម របាយការណ៍នេះក៍បានបង្ហាញ ពីសកម្មភាពសំខាន់ៗផ្សេងៗទៀត ដូចជាការស្រាវជ្រាវស្វែករកសំបុក ពិនិត្យតាមដានការពារសំបុក និងការប្រយុទ្ឋប្រឆាំងទៅនឹងកត្តាគម្រាមកំហែងដែលកើតចេញពីការបំពុល។ នៅឆ្នាំ២០២៣ សមាជិក ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០៩ នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរ អោយកត់សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើត ជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។
ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាបានបញ្ជាក់ថា “យើងពិតជារំភើបជាមួយលទ្ធផលនៃការពងកូន ជោគជ័យនៅក្នុងឆ្នាំនេះ។ កូនត្នោតទាំងនោះតំណាងអោយក្តីសង្ឃឹមនាពេលអនាគតរបស់ក្រុមការងារ អភិរក្សសត្វត្មាតនៅកម្ពុជា។ មិនតែប៉ុណ្ណោះវាជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ អភិរក្សរបស់យើងនិងការលះបង់របស់ក្រុមការងារនៅទីវាល"។
ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុ ចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ និង បានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ សូមបញ្ជាក់ថាក្នុងឆ្នាំ ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។
ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរសាធារណៈជនអោយចូលរួមអភិរក្សសត្វត្មាត ក្រុមការងារអភិ រក្សសត្វត្មាតនៅកម្ពុជា ធ្វើការសម្របសម្រួលរៀបចំអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ នៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងទៅកាន់និស្សិតផ្នែកបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការគាំទ្រសម្រាប់កិច្ចការពារសត្វត្មាត ពង្រីកបណ្តា ញអ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ។ លើសពីនេះទៀត សកម្មភាពទាំងនេះបានបង្កើតការផ្សាយ ជាវិជ្ជមាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទ សត្វសំខាន់ៗទាំងនេះ។
ផែនការបន្ត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា កំពុងរៀបចំធ្វើការបោះពុម្ភផ្សព្វផ្សាយជាឯកសារ វិទ្យាសាស្ត្រអំពីចំនួនសត្វត្មាតដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមទាំង បង្ហាញពីកត្តាគំរាមកំហែងផងដែរ។ លើសពីនេះទៀត យើងនិងបន្តធ្វើការតាមដានអំពីដំណើរបំលាស់ទី របស់សត្វត្មាតដោយប្រើឧបករណ៍ GPS-GSM លទ្ធផលទទួលបានពីការតាមដាននេះ មានគុណតម្លៃ ខ្លាំងណាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិរក្សនាពេលអនាគត។ រឿងដែលគួរឲ្យកត់សំគាល់ បំផុតប្រចាំឆ្នាំ២០២៣គឺការជួយសង្គ្រោះកូនត្មាតត្មាតភ្លើងបានឈឺនិងធ្លាក់ពីលើសំបុក នៅដែនជម្រក សត្វព្រៃស្រែពក។ បន្ទាប់ពីកូនសត្វនេះត្រូវបានជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ដោយមជ្ឈមណ្ឌល អង្គរសម្រាប់អភិរក្សជីវៈចម្រុះ កូនសត្វត្មាតនេះត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិវិញនៅដែនជម្រក សត្វព្រៃសៀមប៉ាង ដោយបំពាក់ឧបករណ៍តាមដានដែលផ្តល់ដោយក្រុមហ៊ុនរ៉ាយហ្នឹង ហ្វីនិក ដើម្បី តាមដានការវិវឌ្ឍន៍នៃការលូតលាស់ និងដំណើរបំលាស់ទីរបស់វា។