ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សភាកម្ពុជាចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ ស្តីពីសុខភាពសកល (APPFGH8) នៅទីក្រុងផតវីឡា ប្រទេសវ៉ានូអាទូ

ទីក្រុងផតវីឡា ប្រទេសវ៉ានូអាទូ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកស្រី មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានសភា បានអញ្ជើញចូលរួមនៅក្នុងវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ ស្តីពីសុខភាព (APPFGH8) ក្រោមមូលបទ ធនធានមនុស្សសុខាភិបាល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

វេទិកានេះ មានគោលបំណង (ទី១) ផ្តល់ឱកាសដល់សមាជិក សមាជិកាសភា ដៃគូអន្តរជាតិក្នុងការផ្លាស់ប្តូរគំនិត បង្កើន ឆន្ទៈនយោបាយ ពង្រឹងសមត្ថភាព និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់អាទិភាពក្នុងវិស័យសុខាភិបាលប្រកបដោយចីរភាព (ទី២) លើកកម្ពស់ការយល់ដឹង និងការតស៊ូមតិដើម្បីសុខភាព (ទី៣) លើកទឹកចិត្តដល់ការបែងចែងធនធានថវិកា សម្ភារៈនិងបច្ចេកទេសឱ្យបានកាន់តែច្រើនឡើង ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព លើវិស័យសុខាភិបាល និង(ទី៤) ពង្រីកវិសាលភាពនៃវេទិកាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបញ្ហាសុខភាព។

គួឱ្យកត់សម្គាល់ផងដែរថា ធនធានមនុស្សសុខាភិបាលដែលដំណើរការបានល្អគឺមានសារៈសំខាន់ណាស់សម្រាប់ជាជំនួយដល់ប្រព័ន្ធសុខភាពដ៏រឹងមាំ និងសម្រាប់ផ្តល់ការថែទាំសុខភាពប្រជាជនជាបន្តបន្ទាប់ ដែលអាចដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាអាទិ៍ ជំងឺមិនឆ្លង ប្រជាជនវ័យចំណាស់ និងប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាលជាដើម។

វេទិកានេះបានចាប់ផ្តើមដោយមានការចូលរួមបើកអង្គពិធីដោយ ឯកឧត្តម Seoule Simeon ប្រធានសភានៃសាធារណរដ្ឋវ៉ានូអាទូ និងជាប្រធានកិច្ចប្រជុំ APPFGH លើកទី៨ផងដែរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក